អ្នកជំងឺកូវីដ-19 នៅខេត្តបាត់ដំបង២នាក់ អះអាងថា ដោយសារតែអនុវត្តតាមការណែនាំ គួបផ្សំ នឹងការថែទាំបានល្អ ពីគ្រូពេទ្យ ទើបធ្វើឲ្យគាត់ឆាប់ជា សះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 អ្នកជម្ងឺដែលបាន ឆ្លងកូវីដ-19 រស់នៅក្នុងខេត្តបាត់ដំបង ចំនួន ២នាក់ ដែលជាខ្មែរឥស្លាមបានជាសះស្បើយប្រសើរឡើងវិញហើយ ក្នុងចំណោមអ្នកជម្ងឺឆ្លង(កូវីដ-19)ចំនួន៨នាក់ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង  ព្យាបាលបានជាសះស្បើយឡើងវិញនិងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើ យនៅថ្ងៃទី២៤ខែមីនាម្សឹលម៉ិញនេះ។ពួកគាត់ទាំង២នាក់ មានទីលំនៅភូមិសូភី២. សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។

     នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីលោក វឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង នៅថ្ងៃរសៀលម្សឹលម៉ិញនេះ ក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ-19 លោក វឿង ប៊ុនរេត បានលើកឡើងថា អ្នកជំងឺកូវីដ-19 ទាំង២នាក់ខាងលើនេះ បានជាសះស្បើយវិញហើយ។ពួកគាត់ទាំង២នាក់នេះ គឺជាអ្នកឆ្លងដំបូងគេក្នុងចំណោម៤នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដោយពួកគាត់បានធ្វើតេស្ត និង បន្ទាប់ពីធ្វើតេស្តរកឃើញមេរោគកូវីដ-19។ពួកគាត់ ត្រូវបានឃាត់ទុកដើម្បីធ្វើការព្យាបាល ដោយដាក់នៅក្នុងអគារសុវត្ថិភាពដាច់ដោយឡែកមួយ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ក្រោយពីសម្រាក់ព្យាបាលអស់រយៈពេលជាង ១០ថ្ងៃ ក្រុមគ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្យចំនួន៣ដង គឺ៖ពុំឃើញមានសញ្ញាវិជ្ជមានពីជំងឺកូវីដ-19នេះទៀតឡើយ។ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅកាន់ផ្ទះសម្បែងខ្លួនវិញ ។

      អ្នកជម្ងឺទាំង២នាក់ ដែលបានជាសះស្បើយពីកូវីដ-19នេះ ១- ឈ្មោះ ហ៊ុន ស្លៃម៉ាន, ២- ឈ្មោះអែល ម៉ាត់លី ទាំង២នាក់ រសនៅភូមិ-សង្កាត់ខាងលើជាមួយគ្នា។ ក្រោយពីបានជាស្បើយពីជំងឺកូវីដ-19 ក្នុងនោះលោក ហ៊ុន ស្លៃម៉ាន បានបង្ហាញពីអារម្មណ៍និងការតក់ស្លុតរបស់ខ្លួន នៅពេលធ្វើតេស្តរកឃើញវិជ្ជមានពីការឆ្លងមេរោគកូវីដ-19នេះ។
ប៉ុន្តែដោយមានការអប់រំពន្យល់និងណែនាំ ពីក្រុមគ្រូពេទ្យនិងពីការអនុវត្តនូវវិធានការថែទាំសុខភាពការណែនាំពីអនាម័យនិងគួបផ្សំពីការថែបានល្អរបស់ក្រុមគ្រូពេទ្យ បានធ្វើឲ្យជម្ងឺនិងសុខភាពគាត់ឆាប់ជាសះស្បើយនិងមានសុខភាពល្អឡើងវិញ។

      ជាមួយនិងការសាទរពីសុខភាពជាសះស្បើយពីជម្ងឺកូវីដ-19របស់បងប្អូន២នាក់ នៅក្នុងចំណោមអ្នកជម្ងឺដែលឆ្លង៨នាក់នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញនូវកាតព្វកិច្ចចំពោះមុខ ក្នុងការប្រយុទ្ធប្រឆាំងការទប់ស្កាត់ការីករាលដាលនិងការរាតត្បាតពីការចម្លងជម្ងឺមួយនេះ។
      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ថាក្រៅពីអ្នកជម្ងឺបានជាសះស្បើយនេះនិងអ្នកជំងឺផ្សេងចំនួន៦នាក់ទៀតនោះ។ពួកគាត់មានសុខភាព និងកំពុងតែសម្រាកព្យាបាលបានយ៉ាងល្អដោយមានការថែទាំនិងការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ដោយក្នុងនោះបងប្អូនទាំង៦នាក់នេះ ពួកគាត់មានអាការៈនិងសុខភាពល្អធម្មតា។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថាកន្លងមកនេះអាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចជាស្រេចផងដែរ នូវទីតាំងត្រៀមបម្រុងនិងបន្ទប់សណ្ឋាគារចំនួន១៥០បន្ទប់។ក្នុងករណីមានការរីករាលដាលបន្ថែមនៃជំងឺនេះ នៅក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីវិធីការបង្ការ ពីការចម្លងជំងឺកូវីដ-19  និងផ្សព្វផ្សាយ អប់រំណែនាំ ជាប្រចាំ ពីការថែទាំសុខភាព និង អនាម័យនេះដល់បងប្អូនពលរដ្ឋទូទាំងខេត្តបានជាបន្តបន្ទាប់ ។  
      
     ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ទៀតថា៖អាជ្ញាធរខេត្តក៏បានបង្កើតនូវមូលនិធិ ដើម្បីជួយទ្រទ្រង់នូវអ្នកជំងឺកូវិដ-19 រួមទាំងការផ្ដល់នូវថវិកានៃមូលនិធិនេះ ទៅតាមមន្ទីរស្ថាប័នរដ្ឋក្នុងខេត្ត ដើម្បីទប់ស្កាត់នូវការរាតត្បាតពីជំងឺនេះផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner