លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្រ្តីចំរុះស្រុកចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីឌ-១៩

អត្ថបទដោយ៖
Kien Sereyvuth

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្រ្តីចំរុះ មានអាជ្ញាធរស្រុក-ឃុំ មន្រ្តីសុខាភិបាល និងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីជំងឺកូវីឌ-១៩ និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៤  មានឃុំទ្រាល ឃុំពង្រ ឃុំច្រនាង និងឃុំស្រយួង រួមទាំងផ្សារសំខាន់ៗចំនួន៣ផងដែរ ដើម្បីបង្ការកុំអោយរីករាលដាលតទៅទៀត ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានធ្វើការណែនាំឲ្យយល់ដឹង និងអនុវត្តវិធានការបង្ការ រួមមាន៖*ផ្សព្វផ្សាយដល់កងកម្លាំង
១៖ ត្រូវធ្វើអនាម័យ ជាប់ជាប្រចាំទាំងកន្លែងធ្វើការ និងធ្វើអនាម័យផ្ទាល់ខ្លួន ដោយត្រូវប្រើប្រាស់ថ្មាំសម្លាប់មេរោគ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុល ។
២៖ ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យសុខភាព ដោយមានរៀបចំឧបករណ៍វាស់កម្ដៅ គ្រប់កងកម្លាំងទាំងអស់មុន និងក្រោយពេលធ្វើការងារ ។
៣៖ ករណីមានការសង្ស័យ មានរោគសញ្ញាផ្ទុកវីរ៉ុស COVID-19 ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬតាមលេខទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥ ។
៤៖ ករណីចាំបាច់ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។
៥៖ ត្រូវអនុវត្តយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ នៅតាមទីប្រជុំជន។

*ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
១៖ ចូលរួមផ្សព្វផ្សាយបន្ត ពីវិធានការបង្ការ និងវិធានការថែទាំសុខភាព ។
២៖ ផ្សព្វផ្សាយនិតីវិធី ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នៅតាមផ្ទះជាលក្ខណៈបុគ្គល ។
៣៖ អនុវត្តអនាម័យលាងដៃ ឲ្យបានញឹកញាប់ និងអនាម័យក្នុ ងបរិវេណរស់នៅ ។
៤៖ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យ ឬទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥ ។
៥៖ ផ្សព្វផ្សាយ ណែនាំចំណុចសំខាន់ៗ របស់ក្រសួងសុខាភិបាល ។
សូមជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ មានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ក្នុងនោះ ខេត្តកំពង់ចាម មានអ្នកឆ្លង COVID-19 ចំនួន១១នាក់ ជាសះស្បើយម្នាក់ (ខ្មែរម្នាក់, អង់គ្លេស៣នាក់ និងម៉ាឡេស៊ី៧នាក់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner