លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd ប្រគល់ថវិកា៥ម៉ឺនដុល្លារ អាវការពារ១ពាន់កំផ្លេ និងក្រម៉ា១ពាន់ ដល់ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្នុងឱកាសដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងប្រយុទ្ឋប្រឆាំងកូវីដ១៩ ជាមួយនឹងអំពាវនាវឱ្យប្រជាពលរដ្ឋការពារសុវត្ថិភាព អនាម័យខ្លួនប្រាណបញ្ជៀសជម្ងឺនេះ លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការប្រគល់ថវិកា៥ម៉ឺនដុល្លារ អាវការពារ១ពាន់កំផ្លេ និងក្រម៉ា១ពាន់ ដល់ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន  Kampot Port Co.,Ltd  បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បាននាំយកសម្លៀកបំពាក់សុវតិ្ថភាពរបស់មន្រី្តសុខាភិបាល សម្រាប់បម្រើឲ្យការងារឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ១៩ ចំនួន១០០០អាវ ក្រម៉ា១០០០ រួមនិងថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើបា្រស់ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន នៃវីរុសកូរ៉ូណាថ្មី ឬកូវដី១៩ ។ ជាពិសេសសូមជូនពរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីសង្រ្គោះពលរដ្ឋដែលកំពុងឆ្លងមេរោគកូវីដ១៩ សូមឲ្យមានសុខភាពល្អ ដើម្បីបន្តការងារមនុស្សធម៌នេះ ។

លោកឧកញ៉ា បញ្ជាក់បន្ថែមថា កាលពីពេលថ្មីកន្លងទៅនេះ រោងចក្រផលិតស៊ីម៉ងត៌នៅបាត់ដំពងរបស់លោកក៏បានផ្តល់ថវិកា៥ម៉ឺនដុល្លា ដល់គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នេះម្តងរួចមកហើយផងដែរ ពិសេសលោកឧកញ៉ានិងជួយគៀគសប្បុរសជនឱ្យជួយឧបត្ថម្ភបន្ថែមទៀត ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនរបស់លោកក៏បានចូលរួមផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ ដោយបានណែនាំឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សម្អាតអនាម័យខ្លួនប្រាណជាប្រចាំ ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ និងពាក់ម៉ាស់ផងដែរ  និងសង្ឃឹមជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល អាចទប់ស្កាត់ និងព្យាបាលអ្នកជម្ងឺជាសះស្បើយក្នុងពេលឆាប់ខាងមុខ ។

ជាមួយគ្នានេះ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Kampot Port Co.,Ltd នាពេលនេះ បានសបញ្ជាក់ពីកាយវិការសីលធម៌ដ៏ល្អប្រពៃរបស់លោកឧកញ៉ា វិញ ហ៊ួរ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រុមហ៊ុន ជូនដល់ក្រសួងសុខាភិបាល ដែលបានចូលរួមចំណែកពង្រឹងសមត្ថភាព នឹងឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហាជំងឺកូវីដ១៩បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើបា្រស់នៅពេលណាមួយដែលមានការផ្ទុះរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងបានរួមចំណែកលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។ ហើយក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការចម្លងជំងឺរលាកសួតដោយវីរុសកូវីដ១៩នេះ ជាពិសេសត្រូវអនុវត្តជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើមសង្ស័យ កូវីដ ១៩ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner