យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះ បាញ់ទឹកអាល់កុល ដើម្បីសម្លាប់មេរោគនៅតាមច្រកទ្វារទីប្រជុំជន និងតាមលំនៅដ្ឋាន ប្រជាជនក្នុងខេត្តប៉ៃលិន

អត្ថបទដោយ៖
Kien Sereyvuth

ប៉ៃលិន ៖ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំ ដោយ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមសហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងស្នងការនគរបាលខេត្ត បានចុះសម្អាត បាញ់ទឹកអាល់កុល នៅតាមច្រកទ្វារព្រំដែន នៅតាមលំនៅដ្ឋានប្រជាជន និងនៅតាមទីផ្សារនានា ដើម្បីសម្លាប់មេរោគ និងបង្ការការពារសុខភាពប្រជាពលរដ្ឋឲ្យបានល្អ ។

យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរួមគ្នាអនុវត្តការងារអនាម័យ សហគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ សកម្មភាពនេះបានរួមចំណែក បង្កើតស្នាមញញឹម និងភាពកក់ក្តៅ ពីការជៀសឆ្ងាយCOVID-19 ដែលកំពុងយាយីមនុស្សជាតិនៅជុំវិញ ពិភពលោក និងនៅកម្ពុជាផងដែរ ។

នៅក្នុងគ្រាខិតខំជម្នះការលំបាករួមនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម  ហ៊ុន ម៉ានី បានបង្ហោះសារលើកកម្លាំងចិត្ត ផ្ញើក្តីសង្ឃឹមខ្ពស់ថា៖ «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner