ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ៣០០០កេស ជូនក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖  ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣០០០កេស ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ១៩ ដែលពិធីប្រគល់ និងទទួល ទឹកបរិសុទ្ធកម្ពុជា ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានឲ្យដឹងថា ការបរិច្ចាគនេះ គឺដើម្បីគាំទ្រនិងចូលរួមលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងវេជ្ជបណ្ឌិតទាំងអស់ ដែលជាវិរៈបុរសក្នុងការព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ កាលពីសប្តាហ៍មុនក្រុមហ៊ុន ជីបម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រតិបត្តិការទប់ស្កាត់វីរុសកូវីដ១៩។

លោកស្រីបានលើកឡើងទៀតថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស តែងតែចូលរួមក្នុងសកម្មភាពសង្គមយ៉ាងច្រើនដូចជា កាលខែកុម្ភៈក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣៣០០០កេស ជូនមន្ទីរពេទ្យចំនួន៥ក្នុងរាជធានីភ្នំពេញ សម្រាប់ចែកជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ដោយឥតគិតថ្លៃ។
ទឹកបរិសុទ្ធកម្ពុជា ជាទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងជាទឹកពិសាប្រចាំថ្ងៃ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner