ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយប្រធានផ្នែកសុខសភាព និងបង្ការជម្ងឺឆ្លង របស់អង្គការយូនីស៊ែហ្វ ប្រចាំនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ លោក  Dr. Etienne Poirlot ប្រធានផ្នែកសុខសភាព និងបង្ការជម្ងឺឆ្លងរបស់អង្គការយូនីស៊ែហ្វ ប្រចាំនៅកម្ពុជាព្រមទាំងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាឱកាសព្រឹកថ្ងៃទី២៤មីនានេះ ។

ក្នុងជំនួបពិភាក្សានោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ ព្រមទាំងបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីស៊ែហ្វ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងជម្រាបជូនពីស្ថានភាព និងវិធានការរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩របស់ខេត្តផងដែរ ។

លោកអភិបាលខេត្ត ស្នើឲ្យអង្គការយូនីស៊ែហ្វ សូមបន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសជួយគាំទ្រ ទាំងធនធាន និងសម្ភារ ការអប់រំសុខភាព អនាម័យ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅតាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner