ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកដល់កម្ពុជាភ្លាម ក៏ចាប់ផ្ដើមធ្វើការជាមួយក្រសួងសុខាភិបាលភ្លាមក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃ២៣មីនា ក្រោយពីធ្វើដំណើរមកដល់ រាជធានីភ្នំពេញ នាពេលព្រឹក ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានបើកកិច្ចប្រជុំការងារជាមួយលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុសCOVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមានប្រសាសន៍ថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាននោះឡើយ។

ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានបញ្ជាក់ថា ពួកគេទាំងអស់គ្នានឹងធ្វើការកែសម្រួលផែនការការងារប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុសCOVID-19 និងព្រមទាំងផ្តល់ជាយោបល់ណែនាំក្នុងការព្យាបាលអ្នកជម្ងឺផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner