លោក ដូណាល់ ត្រាំ ទទូចឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី បន្ទាប់ពីការប្រើពាក្យ “វីរុសចិន” ធ្វើឱ្យមានការកើនឡើងនៃការរើសអើងជនជាតិអាស៊ី

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៣ ខែមីនានេះ បានអំពាវនាវឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី ក្រោយមានការចោទប្រកាន់ថា ការប្រើប្រាស់ពាក្យថា “វីរុសចិន” បានជះផលប៉ះពាល់មកលើសហរដ្ឋអាម៉េរិកវិញ នេះបើតាមសារព័ត៌មាន CNA ។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវការពារសហគមន៍អាម៉េរិកអាស៊ីរបស់យើងទាំងស្រុងនៅសហរដ្ឋអាម៉េរិក និងនៅជុំវិញពិភពលោក ។ លោក ត្រាំ បន្តថា ពួកគេជាមនុស្សអស្ចារ្យ ហើយការរីករាលដាលនៃវីរុសមិនមែនជាកំហុសរបស់ពួកគេទេ ទោះតាមរបៀបណា រូបរាងណា ឬ ទម្រង់ណាមួយក៏ដោយ… ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយយើងដើម្បីកម្ចាត់វា… យើងនឹងឈ្នះជាមួយគ្នា ។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមសកម្មជនជនជាតិអាម៉េរិកដើមកំណើតអាស៊ី បានរាយការណ៍ពីការកើនឡើងនូវឧបទ្ទវហេតុរើសអើងរីករាលដាលបានកើតឡើង រួមទាំងស្ត្រីអាស៊ីម្នាក់ដែលត្រូវគេតាមពីក្រោយរួចវាយដំនៅលើរថភ្លើងក្រោមដីក្នុងទីក្រុងញូយ៉ក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner