ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់សកល ដើម្បីងាកមកប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃទី២៣ ខែមីនានេះ បានទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងជំម្លោះនានានៅជុំវិញពិភពលោក ដើម្បីងាកមកដោះស្រាយបញ្ហាជំងឺរាតត្បាតសកល COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ បាននិយាយថា ពិភពលោកកំពុងប្រឈមនឹងសត្រូវរួមមួយ គឺ COVID-19 ដែលវាមិនខ្វល់អំពីសញ្ជាតិ ឬជាតិសាសន៍ និងក្រុម ឬជំនឿសាសនា អ្វីនោះទេ ។ លោកបន្ថែមថា ស្ត្រី កុមារ ជនពិការ អ្នកបាត់បង់ទីជម្រក ជនភៀសខ្លួន និងមនុស្សដែលជាប់នៅក្នុងជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើងនៅជុំវិញពិភពលោកនោះ គឺជាជនងាយរងគ្រោះបំផុត ហើយក៏មានហានិភ័យខ្ពស់បំផុតផងដែរនៃការឆ្លងជម្ងឺ COVID-19 ។

 

បើតាមលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស អង្គការសហប្រជាជាតិគ្រោងនឹងអំពាវនាវស្នើជំនួយមនុស្សធម៌ ចំនួន២ពាន់លានដុល្លារអាម៉េរិកនៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីដោះស្រាយបញ្ហាជម្ងឺឆ្លងរាតត្បាតជាសកលនេះ ដោយរួមទាំងបញ្ហាជនភៀសខ្លួន និងជនផ្លាស់ទីជម្រកជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner