នៅកូរ៉េខាងត្បូង តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៩.០៣៧ករណី ក្រោយរកឃើញអ្នកឆ្លងថ្មីចំនួន៧៦នាក់ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

កូរ៉េខាងត្បូង៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើងដល់៩.០៣៧ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន៧៦នាក់បន្ថែមទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ ។

បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ KCDC ក្រៅពីតួលេខសរុបនៃអ្នកឆ្លងខាងលើនេះ ក៏អ្នកជំងឹស្លាប់ដោយសារតែវីរុស COVID-19 កើនឡើងដល់១២០នាក់ផងដែរ ខណៈអ្នកជំងឺ៣.៥០៧នាក់ទៀតបានជាសះស្បើយទាំងស្រុង ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅអាស៊ី ដោយសារជំងឺ COVID-19 បន្ទាប់ពីចិននោះ នារយៈពេល១៣ថ្ងៃចុងក្រោយនេះ បានស្គាល់ភាពធូរស្រាលឡើងវិញបណ្តើរៗហើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner