នៅហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥០១ករណី

អត្ថបទដោយ៖
Kien Sereyvuth

ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី២៤ ខែមីនានេះ បានអះអាងពីការរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន៣៩ករណីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះ កើនឡើងដល់៥០១នាក់ហើយ នេះបើតាមសារព័ត៌មាន CNA ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលហ្វីលីពីន រហូតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងដល់៣៣នាក់ ស្របពេលដែលអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយឡើងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner