នាយករដ្ឋមន្រ្តីថៃ ត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២៤ ខែមីនានេះ បានប្រកាសថា រូបលោកត្រៀមដាក់ប្រទេសក្នុងគ្រាមានគ្រោះអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន Bloomberg ។

នាយករដ្ឋមន្រ្តីថៃរូបនេះបានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមីនាខាងមុខ ដោយលោក ប្រាយុទ្ធ បានសម្រេចទុកពេលប៉ុន្មានថ្ងៃឲ្យប្រជាជនត្រៀមលក្ខណៈ ។

ការប្រកាសជូនដំណឹងខាងលើនេះរបស់លោក ប្រាយុទ្ធ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អ្នកឆ្លងវីរុស COVID-19 ចំនួន១០៦នាក់ថ្មីទៀតត្រូវបានរាយការណ៍ ហើយអ្នកជំងឺ៣នាក់ថែមទៀតបានស្លាប់ ដែលប្រការនេះធ្វើ ឲ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បន្តកើនឡើងដល់៨២៧នាក់ និងស្លាប់សរុប៤នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner