ទីបំផុត! ឡាវរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន០២ករណីជាលើកដំបូង បន្ទាប់ពីមីយ៉ាន់ម៉ាទើបរកឃើញអ្នកឆ្លង២ករណីដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ឡាវ៖ មន្រ្តីក្រសួងសុខាភិបាលឡាវ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៤ ខែមីនានេះថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន០២ករណីជាលើកដំបូងនៅក្នុងប្រទេស នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឡាវ អ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីទាំង២ករណីនេះ គឺជាជនជាតិឡាវទាំងអស់ ហើយពួកគេទំនងជាទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ។ យោងតាមប្រភពពីមន្រ្តីសុខាភិបាលឡាវ បច្ចុប្បន្នទាំងអ្នកឆ្លង និងអ្នកនៅជិតសិ្នទ្ធ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner