អាជ្ញាធរខេត្តស្ទឹងត្រែង យកសណ្ឋាគារ សេកុងស្តារ ធ្វើមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តបតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អាជ្ញាធរ
ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានយកសណ្ឋា
គារសេកុងស្តារនៅថ្ងៃទី២៤មីនានេះបន្ទាប់ពីយកអគារគរុកោសល្យភូមិភាគស្ទឹងត្រែងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣មីនា ម្សិលម៉ិញ សម្រាប់ត្រៀមបង្ការ និងការពារក្នុងពេលដែលជម្ងឺកូវីដ១៩ ផ្ទុះឡើងក្នុងទឹកដីខេត្តស្ទឹងត្រែង។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ឲ្យបន្តកិច្ច ប្រយុទ្ធប្រឆាំងជាមួយជម្ងឺមួយនេះ ដែលកំពុងរីករាលដាល ក្នុងប្រទេសកម្ពុជា ពិសេសក្នុងឱកាសដែលមាន ប្រជាពលរដ្ឋ ជាប្រជាពលករក្រៅប្រទេស ដែលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ។ ក្នុងនោះឯកឧត្តម អភិបាលខេត្តជំរុញ ឲ្យគ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ និងក្រុមការងារ ប្រយុទ្ធជាមួយជម្ងឺកូវីដ១៩ ត្រូវមានវិធានការ ដើម្បីធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ដែលជាប្រជាពលករ ចំណាកស្រុក ដែលទើបនិងមកវិញ ត្រូវដាក់ខ្លួនឯងឲ្យនៅឆ្ងាយ ពីក្រុមគ្រួសារ បងប្អូន រឺអ្នកជិតស្និទ្ធ ឲ្យបាន១៤ថ្ងៃ ដើម្បីបង្ការកុំឲ្យឆ្លងជម្ងឺមួយនេះ បើមានអាការៈ ដូចក្រសួងសុខាភិបាល បានណែនាំនោះ ត្រូវជំរុញឲ្យពួកគាត់ ប្រញ៉ាប់ទៅរកក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាល ឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្តដល់អ្នកពាក់ព័ន្ធ និងក្រុមការងារ ឲ្យបន្តចុះត្រួត
ពិនិត្យ ទៅលើសណ្ឋាគារមួយចំនួនបន្ថែមទៀត ដើម្បីបម្រុងទុក ប្រសិនបើចាំបាច់យើងនឹងបន្តយកទីតាំងសណ្ឋាគារដ៏ទៃទៀត នៅក្រុងស្ទឹងត្រែង យកធ្វើជាកន្លែងពិនិត្យ និងព្យាលបាលជម្ងឺវីរុសកូរ៉ូណា ឬ កូវីត១៩ ៕ដោយ៖ ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner