អ្នកឆ្លងជំងឺកូវីដ២នាក់នៅខេត្តត្បូងឃ្មុំ ត្រូវគេបញ្ជាក់ថាបានជាសះស្បើយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ខែមិនាឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៤មីនានេះ មានអ្នកជំងឺចំនួន២រូបទទួលបានលទ្ធផលអវិជ្ជមាន ពោលគឺមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ដោយបានជាសះសប្បើយ ក្រោយពីធ្វើតេស្ដបញ្ជាក់ចំនួន២លើករួចមក។ អ្នកទាំង២នាក់មានឈ្នោះ ជិ សំ ហៅសាន់ ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក និងទី២ឈ្មោះ អុស្មាន សូកូត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទ្រា២ ឃុំទ្រា ស្រុកក្រូចឆ្មារ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ការពិសោធន៍លើអ្នកជំងឺទាំង២នាក់នោះ ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នាក្រោយពីធ្វើតេស្ដចំនួន២លើក។ បច្ចុប្បន្ន ក្រុមពេទ្យជំនាញ បានអនុញ្ញាតឲ្យពួកគេទាំង២នាក់ត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ។ ពួកគេទាំង២នាក់ ស្សថិតក្នុងចំណោមមនុស្ស៤នាក់ ក្នុងខេត្តត្បូងឃ្មុំ ដែលក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាកវិភាគ ទៅធ្វើការពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner