អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីមូលដ្ឋានចុះសំណេះសំណាល និងអប់រំដល់ប្រជាពលរដ្ឋឲ្យមានវិធានការការពារ ការឆ្លងមេរោគCovid-19

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌ បានដឹកនាំកម្លាំងចុះល្បាត និងក្តាប់សភាពការណ៍ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងមូល ព្រមទាំងជួបសំណេះសំណាល និងអប់រំដល់ប្រជាពលរដ្ឋឲ្យមានវិធានការការពារ ការឆ្លងមេរោគCovid-19 ។  នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជម្ងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner