លោកអភិបាលខេត្តបន្ទាយមានជ័យ សម្រេចយកសណ្ឋាគារព្រះច័ន្ទត្រៀមទុកជាកន្លែងសម្រាប់បង្ការទប់ស្កាត់អ្នកកើតជម្ងឺឆ្លងកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ  លោក ហុឹល  រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ អង្គភាពយោធភូមិភាគទី៥ទិសទី១បន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំសេដ្ឋាបាន ចុះពិនិត្យនិងកំណត់យកទីតាំងសណ្ឋាគារព្រះច័ន្ទត្រៀមទុកជាកន្លែងសម្រាប់បង្ការទប់ស្កាត់អ្នកជំងឺ ឆ្លងកូវីដ១៩  ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០។

ក្នុងការចុះពិនិត្យទីតាំងនេះលោក អ៊ុ រាត្រី បានមានប្រសាសន៍ថាក្រោយ
ពីមានការយល់ព្រមពីម្ចាស់សណ្ឋាគាររដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជួលសណ្ឋាគារនេះក្នុងរយៈពេល២ខែក្នុងនោះគេឃើញមានវត្តមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង កម្លាំងអាវុធហត្ថ និងអង្គភាពយោធភូមិភាគទី៥ទិសទី១បន្ទាយមានជ័យបានពួតដៃគ្នាបាញ់ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យជំវិញសណ្ឋាគារនេះយ៉ាងសរស្រាក់សរស្រាំដើម្បីឲ្យមានផាសុខភាពត្រៀមទុកទទួលអ្នកកើតជម្ងឺឆ្លងកូវីដ១៩ នៅពេលខាងមុខនេះ។

លោក អ៊ុ រាត្រី  បានបញ្ជាក់ឲ្យដឹងទៀតថាសណ្ឋាគារព្រះច័ន្ទនេះជាផ្នែកមួយរៀបចំ និងត្រៀមបង្ការទុកជា មុនដើម្បីទទួលបងប្អូន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធ ប្រឆាំងពីការរាតត្បាតឆ្លងជម្ងឺកូវីដ១៩។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យទីតាំងសណ្ឋាគារនេះ ដើម្បីត្រៀមបម្រុងទុកជាមុនក្នុងករណីចាំបាច់ដើម្បី បង្ការទប់ស្កាត់ ការរាតត្បាត ពីជំងឺផ្លូវដង្ហើមកូវីដ១៩។

ជាជំហានដំបូងក្នុងការត្រៀមបម្រុងនេះ រដរដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំណត់យកសណ្ឋាគារនេះ ដែលមាន៤២បន្ទប់ដើម្បីទុកក្នុងការទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យ ចំពោះ បងប្អូន ប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មក ធ្វើតេស្តពីជម្ងឺឆ្លងកូវីដ១៩ តាមរយៈការពិនិត្យ និងការផ្តល់សេវាពិគ្រោះ យ៉ាង ម៉ត់ចត់ ពីក្រុម គ្រូពេទ្យជំនាញ ប្រចាំការ នៅទីនេះ ផង ដែរ។

ពាក់ព័ន្ធវិធានការរបស់អាជ្ញាធរខេត្តនេះ ប្រជាពលរដ្ឋក៏ដូចជាមតិមហាជន បានអបអរសាទរដោយពួកគាត់បាន បញ្ចេញមតិ ប្រហាក់ប្រហែលគ្នា ថាក្រោយពីមានករណីមេរោគកូវីដ១៩នេះ បានវាយលុកដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមួយចំនួនតូចរួចមក ក៏មានប្រជាពលរដ្ឋខ្លះមានការសង្ស័យលើខ្លួន ពួកគាត់ផងដែរតែពួកគាត់ពិបាកនឹងស្វែងរកទីកន្លែងក៏ដូចជាគ្រូពេទ្យជំនាញដើម្បីពិនិត្យដល់ពួកគាត់ណាស់។

ក្រោយពីរដ្ឋបាលសាលាខេត្តបានយកទីតាំងសណ្ឋាគារព្រច័ន្ឋធ្វើជាកន្លែងផ្តល់សេវាត្រួតពិនិត្យធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ ក្នុងការសង្ស័យបន្តទៅទៀតនេះ ជាការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តដែលកំពុងប្រឈមនឹងការ គំរាមកំហែង ពីមេរោគកូវីដ១៩នេះ យ៉ាងខ្លាំង។ រដ្ឋបាលសាលាខេត្តក៏បានបញ្ជាក់ដែរថា ក្រោយ ពីលោក អភិបាលខេត្តមន្ត្រីព័ន្ធបានចុះពិនិត្យ និងរៀបចំទីតាំងដែលបានកំណត់យកខាងលើបានរួចរាល់ក្នុងនាម រដ្ឋបាលខេត្តសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ណាដែលមានការសង្ស័យ ឬជាប់ពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយអ្នកដែលបានផ្ទុកហើយ  ជាពិសេសបងប្អូនពលករខ្មែរដែលទើបនឹងវិលពីប្រទេសថៃនាពេលថ្មីៗ នេះក៏សូមមកជួបគ្រូពេទ្យជំនាញដែលបានប្រចាំការ២៤ ម៉ោងកន្លែង ទីតាំង ដែលបានកំណត់ដើម្បី ពិនិត្យរកមេរោគ កូវីដ១៩ ឲ្យបានទាន់ពេលវេលា ចៀសវាងរាតត្បាតឆ្លងបន្តដល់ក្រុម គ្រួសារ  ក៏ដូចក៏ដូចជាអ្នកដទៃបន្តទៀត៕ ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner