ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងសណ្ឋាគារ និងសាលារៀន ដែលត្រៀមបម្រុងទីកន្លែង និងបន្ទប់ជិត២០០បន្ទប់ ដើម្បីការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យជម្ងឺចំពោះបងប្អូនដែលស្ម័គ្រ ចិត្តធ្វើតេស្តពីជម្ងឺឆ្លង (កូវីដ-19) និង សង្ស័យថាពាក់ព័ន្ធមកពីតំបន់ដែលកំពុងឆ្លង(កូវីដ-១៩)

អត្ថបទដោយ៖
Kien Sereyvuth

   បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ និងដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺឆ្លង (កូវីដ-19) និងដើម្បីឆ្លើយតបបន្ទាន់ ពីការដាក់ចេញនូវវិធានបន្ទាន់ចាំបាច់ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅវេលារសៀល ថ្ងៃទី២៣ ខែមីនាម្សឹលម៉ិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យទីតាំងសណ្ឋាគារផាក (Park) ដែលគ្រោងត្រៀមបម្រុងទុក ក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រ
ចិត្តមកធ្វើតេស្តជម្ងឺឆ្លង(កូវីដ-19) និងបងប្អូនពលរដ្ឋ ដែលពាក់ព័ន្ធមកពីតំបន់ដែលឆ្លង(កូវីដ-19)និងសង្ស័យថាមានការឆ្លងមេរោគនៅទីនោះ។

      ដើម្បីឆ្លើយតបវិធានការចាំបាច់ចំពោះមុខនេះក្នុងនេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានត្រៀមរៀបចំបម្រុងទុកជាស្រេច នូវទីតាំងសំខាន់ៗ សម្រាប់ធ្វើការទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យ ចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង(កូវីដ-19) និងបងប្អូនសង្ស័យមានការពាក់ព័ន្ធមកពីតំបន់ដែលកំពុងឆ្លងកូវីដ-19។ ដោយក្នុងនោះនៅសណ្ឋាគារ”ផាក”ចំនួន១៥០បន្ទប់ និងនៅសាលាវិទ្យាល័យព្រះមុនីវង្ស”ចំនួន៣០បន្ទប់” និងទីតាំងបម្រុងសម្រាប់សម្រាកព្យាបាល អ្នកដែលធ្វើតេស្តលទ្ធផល វិជ្ជមានជម្ងឺកូវីដ-19 រួមមាន៖ទីតាំងក្នុងបិវេណមន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរពេទ្យEmergency ខេត្តបាត់ដំបង។

       ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ហឿង សុគន្ធ អភិបាលរង ខេត្តបាត់ដំបង ក៏បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទចុះធ្វើអនាម័យសម្អាតអាគាសិក្សានិងបន្ទប់ដែលត្រៀមបម្រុងទុកក្នុងការផ្តល់សេវាពិគ្រោះនិងពិនិត្យធ្វើតេស្តយកសំណាក នៅក្នុងបរិវេណវីទ្យាល័យព្រះមុនីវង្ស ដោយក្នុងនោះកងកម្លាំងមកពីផ្នែកសឹករងខេត្ចំនួន២៥នាក់ មកពីទីបញ្ជាការអាវុធហត្ថខេត្ត ៣០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តនិងរថយន្តដឹកទឹកពន្លត់អគ្គីភ័យ ចំនួន០២ឡាននិងកម្លាំងសសយកក្រុង និងមន្ត្រីសាលាក្រុងជិត២០នាក់ដើម្បីចូលរួមអនាម័យបោសសម្អាតលាងអាគារនិងនៅក្នុងបន្ទប់ថ្នាក់រៀន ព្រមទាំងទីធ្លាបរិវេណសាលាផងដែរ។ ដោយឡែកក្រុមជាងក៏បានចាប់ផ្តើមរៀបចំជួសជុលលាបថ្នាំអាគារនិងក្រុមជាងរៀបចំប្រព័ន្ធភ្លើងបំភ្លឺក្នុងបន្ទប់និងក្រុមជាងជួសជុលកែលម្អបន្ទប់ទឹកអនាម័យយ៉ាងមមាញឹកសម្រា
ប់ការប្រើប្រាស់ របស់បងប្អូនដែលមកទទួលសេវាពិគ្រោះធ្វើតេស្តនិងយកសំណាកដើម្បីត្រួតពីនិត្យលទ្ធផល (វិជ្ជមាន ឬ អវិជ្ជមាន)។
 
      ក្នុងឱកាសនោះដែរ ឯកឧត្តម ហឿង សុគន្ធក្នុងនាមរដ្ឋបាលខេត្តក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមធ្វើអនាម័យសម្អាតនៅក្នុងសាលា ដែលជាកន្លែងត្រៀមបម្រុងទុក ក្នុងការប្រយុទ្ធប្រឆាំង និងធ្វើតេស្ត កូវីដ-19 ព្រមទាំងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីដែលបានចូលរួមប្រមូលសម្រាមនៅទីនោះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner