យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង ២នាក់ឪពុក និងកូនប្រុស
ខេត្តកំពង់ឆ្នាំង៖ យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង ២នាក់ឪពុក និងកូនប្រុស ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣ មិថុនា ២០២១កើតមានករណីលង់ទឹកនៅចំណុចស្រះទឹកក្រោយរោងចក្រត្រីប៉ូស ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងនៅរសៀលថ្ងៃនេះថាជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង ០២នាក់ ឪពុក និងកូនមានឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ហើយកូនប្រុសឈ្មោះ គ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ខាងលើនេះរស់នៅក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អធិការនគបាកស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថានៅមុនពេលកើតហេតុករណីលង់ទឹកខាងលើនេះគឺ កូនប្រុសកំពុងលាងទឹកឱ្យសត្វគោនៅក្នុងស្រះ ប៉ុន្តែបានរអិលជើងចូលទៅក្នុងស្រះឃើញដូច្នេះ ឪពុកបានហក់ចុះទៅជួយហើយក៏បណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង ។
ក្រោយពេលកើតហេតុប្រពន្ធបានហៅអ្នកភូមិ អោយជួយមុជរាវរក ឃើញសពឪពុក និងកូននាំយកមកលើគោកនិងបានដឹកយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមទំនៀមទំលាប់បែបខ្មែរឥសហលាមផងដែត៕សុក្ខារិន