នៅអ៊ីតាលី តួលេខអ្នកស្លាប់ដោយសារ COVID-19 កើនឡើងដល់៦.០៧៨នាក់ បន្ទាប់ពីអ្នកជំងឺ៦០២នាក់ទៀតបានបាត់បង់ជីវិត

អត្ថបទដោយ៖
Kien Sereyvuth

អ៊ីតាលី៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៦ពាន់៧៨នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៦០២នាក់ បន្ថែមទៀតបានបាត់បង់ជីវិត គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ស្របពេលជាមួយគ្នានេះដែរ ក្រៅពីការកើនឡើងនៃចំនួនមនុស្សស្លាប់នោះ ករណីឆ្លងសរុបនៃមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី ក៏បានបន្តកើនឡើងពីចំនួន៥ម៉ឺ៩ពាន់១៣៨នាក់ ទៅដល់៦ម៉ឺន៣ពាន់៩២៨នាក់ផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៤ម៉ឺន៣ពាន់៣៩៤ករណី ដែលក្នុងនោះ អ្នកជំងឺ១ម៉ឺន៤ពាន់៧៧០នាក់បានស្លាប់ និង ៩ម៉ឺន៩ពាន់៤៦នាក់ ទៀតបានជាសះស្បើយនៅទូទាំងសកលលោក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner