នាយករដ្ឋមន្ត្រីអង់គ្លេសចេញបទបញ្ជាឲ្យប្រជាជនត្រូវស្នាក់នៅក្នុងលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

អង់គ្លេស៖ ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃទី២៣ ខែមីនានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ ដើម្បីទប់ស្កាត់ទំនាក់ទំនងនានាក្នុងសង្គម ដែលបង្កហានិភ័យខ្ពស់នៃការឆ្លងវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ដកស្រង់ប្រភពពីសារព័ត៌មាន Guardian ។

ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់ថា ប្រជាជនអង់គ្លេសនឹងត្រូវអនុញ្ញាតឲ្យចេញពីផ្ទះនៅក្នុងលក្ខខណ្ឌអនុញ្ញាតមួយចំនួនប៉ុណ្ណោះ ដូចជាពួកគេអាចទៅផ្សារដើម្បីទិញទំនិញចាំបាច់ និងទៅកាន់ឱសថស្ថានជាដើម ហើយក៏អាចចេញទៅធ្វើការងារចាំបាច់ និង ត្រឡប់មកផ្ទះវិញផងដែរ ខណៈអាជ្ញាធរមានអំណាចក្នុងការបំបែកការជួបជុំសាធារណៈណាមួយ ដែលល្មើសនឹងបំរាម ។

សូមជម្រាបថា បច្ចុប្បន្នអង់គ្លេសក៏ស្ថិតនៅក្នុងចំណោមប្រទេសកំពូលៗនៅអឺរ៉ុប ដែលមានករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19 ខ្លាំងក្លាផងដែរ ខណៈអ្នកឆ្លងបានកើនឡើងជិត៦ពាន់ករណី ក្នុងនោះអ្នកជំងឺ៣៣៥នាក់ស្លាប់ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner