ទីបំផុត! មីយ៉ាន់ម៉ាផ្ទុះករណីឆ្លងវីរុស COVID-19 ចំនួន២ករណីជាលើកដំបូង

អត្ថបទដោយ៖
Kien Sereyvuth

មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍លើកដំបូងពីករណីឆ្លងមេរោគ COVID-19 ចំនួន២ករណី នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរមីយ៉ាន់ម៉ាបានលើកឡើងថា ករណីឆ្លងវីរុស COVID-19 ទាំង២ខាងលើនេះ ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក និងអង់គ្លេស។

សូមបញ្ជាក់ថា បើតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាម៉េរិក Johns Hopkins គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក បានកើនឡើងដល់៣៥ម៉ឺន១ពាន់៧៣១ករណី ក្នុងនោះអ្នកជំងឺ១ម៉ឺន៥ពាន់៣៧៤នាក់បានស្លាប់ និង១០ម៉ឺន៤៣០នាក់បានជាសះស្បើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner