ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ឆ្នាំជូត៖ សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកអ្នកអាចជួបនឹងភាពរីករាយដែលនាំមកឲ្យដោយមនុស្សដែលនៅជិតស្និត ឬក្រុមគ្រួសារ។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារ ដូច្នេះមិនចាំបាច់ប្រញាប់ពេកទេ។ ដោយឡែក លោកអ្នកអាចមានបញ្ហាបន្តិចបន្តួចទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ដូច្នេះគួរនិយាយតែពាក្យចាំបាច់ និងមិនគួរមានមតិតិះគន់សោះឡើយ។

ឆ្នាំឆ្លូវ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី ថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនលើសសព្វដង ដូច្នេះការលំបាកខ្លះក៏អាចនឹងកើតមានដែរ។ យកល្អគួរបែងចែកពេលវេលា ចែករំលែកការរងារខ្លះ ព្រមទាំងយកពេលសម្រាកបន្ថែម។ លោកអ្នកអាចនឹងជួបលាភសំណាងនៅរយៈពេលល្ងាច ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរស្ថានភាពអាចមើលឃើញថានឹងកើតឡើង ប៉ុន្តែប្រសិនបើអាចរក្សាការងារនានាឲ្យនៅជាធម្មតាសិន។ ដោយឡែកសូមរក្សាចិត្តគំនិត និងសូមរស់នៅដោយភាពស្ងៀមស្ងាត់។

ឆ្នាំខាល៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះលោកអ្នកអាចធ្វើការងារតាមក្តីប៉ងប្រាថ្នាបាន ដោយគ្មានអ្វីអាចជំទាស់បានឡើយ។ លាភសំណាង និងលទ្ធផលល្អនៃការងារអាចនឹងកំណត់បាននៅរវាងពេលល្ងាច តែសូមលោកអ្នកពាក្យសំដី។ គួរតែនិយាយតែអ្វីដែលអ្នកគិតថា មានប្រយោជន៍ជាជាងភាពស្ងប់ស្ងាត់បានហើយ។ បញ្ហាជម្លោះនានាមិនអាចនឹងកើតឡើងបានទេ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរដល់ការងារអ្នកឡើយ។ ក្នុងនោះប្រការសំខាន់ សូមលោកអ្នកទទួលខុសត្រូវចំពោះការងារ។

ឆ្នាំថោះ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងកាប្រាស្រ័យទាក់ទង គឺការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម ភាពស្ងប់ស្ងាត់នៃដំណើរការងារអាចនឹងជះឥទ្ធិពលដល់លទ្ធផលការងារដែលអ្នកគួរទទួលបាន។ ដោយឡែក សូមជឿជាក់លើខ្លួនឯង។

ឆ្នាំរោង៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះឃើញថាមានភាពលំបាកក្នុងការសម្រេចកិច្ចការឲ្យបានផ្លែផ្កាគួរជាទីពេញចិត្តណាស់។ លោកអ្នកអាចជួបបញ្ហាច្រើន ពិសេសទាក់ទងនឹងការងារចាស់។ លោកអ្នកគួរតែសុំការពិភាក្សា ឬជំនួយពីមនុស្សនៅក្នុងក្រុមការងារ ហើយមិនត្រូវប្រថុយសម្រេចចិត្តចំពោះការងារដែលអ្នកមិនស្គាល់មានចំណេះដឹងឡើយ។ ដោយឡែក លោកអ្នកអាចមានលទ្ធភាពដើម្បីយល់ដឹងពីស្ថានការណ៍បានឆាប់រហ័ស។

ឆ្នាំម្សាញ់៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តក្នុងពេលនេះនឹងហុចផលយ៉ាងល្អប្រសើរ។ លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចតាចខ្លះដែលអាចនឹងកើតថ្ងៃនេះគឺអាចដោះស្រាយទៅបានដោយរលូន។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវធ្វើ គឺការបំពេញតួនាទីឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលមាននៅលើតុ។ រក្សាទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ដោយរួមទាំងការចែករំលែកផងដែរ។

ឆ្នាំមមី៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ និងគំនិតអគតិមិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ក្នុងនោះសូមរកពេលសម្រាក ពីព្រោះសុខភាពអ្នកកំពុងត្រូវគំរាមកំហែង។

ឆ្នាំមមែ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការទៅដោយប្រក្រតី ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើគម្រោងការ និងការធ្វើទំនាក់ទំនង។ លោកអ្នកអាចនឹងពិបាកក្នុងការអនុវត្តការងារដោយឯកឯង ដូច្នេះសូមសហការ ឬធ្វើការជាក្រុមទើបជាការល្អប្រសើរ។ ភាពអត់ធ្មត់ក្នុងពេលនេះត្រូវតែមានកំរិតខ្ពស់ ពីព្រោះជម្លោះអាចកើតឡើង និងអាចជះឥទ្ធិពលដល់អារម្មណ៍អ្នកជាសំខាន់។ ក្រៅពីនេះសូមបោះបង់អតីតកាលទាំងឡាយណាដែលជាមេរៀនមិនល្អ សូមព្យាយាមកុំឲ្យវាប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការងាររបស់អ្នក។

ឆ្នាំវក៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។ ផ្ទុយទៅវិញ លោកអ្នកនឹងទទួលបានលទ្ធភាពក្នុងការយល់ដឹង និងការដោះស្រាយបញ្ហា។

ឆ្នាំរកា៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចា ការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនថ្មីនេះ។ លោកអ្នកគួរក្សាអ្វីឲ្យនៅជាធម្មតា ពីព្រោះការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនហ្នឹងហ្ន៎។ ទន្ទឹមនឹងនោះជម្លោះ ឬភាពយល់ច្រលំក្នុងរង្វង់ការងារអាចកើតឡើង និងបង្ករផលលំបាកចំពោះស្ថេរភាពការងាររបស់អ្នក។ វិធិសាស្រ្តល្អបំផុតក្នុងថ្ងៃនេះ គួរធ្វើកិច្ចការទាំងឡាយរបស់អ្នកឲ្យបានល្អ និងរស់នៅក្នុងសភាពស្ងប់ស្ងៀម។

ឆ្នាំចរ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់ និងការចែករំលែកវិជ្ជាជីវមានសារសំខាន់ខ្លាំងណាស់ ពីព្រោះលោកអ្នកអាចនឹងទទួលបានការកត់សម្គាល់ និងទំនុកចិត្តក្នុងរយៈពេលយូរ។

ឆ្នាំកុរ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់កំពុងមានភាពរាំងស្ទះ បញ្ហាស្មុគ្រស្មាញតូចតាចជាច្រើនអាចនឹងជះឥទ្ធិពលអាក្រក់សម្រាប់លទ្ធផលជាទូទៅ។ សូមលោកអ្នកប្រកាន់ខ្ជាប់គោលការណ៍ ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីបញ្ហា និងរកផ្លូវដោះស្រាយឲ្យបានល្អប្រសើរផងដែរ។ ក្នុងនោះការបាក់ទឹកចិត្ត ការភ្ជាប់ខ្លួនទៅនឹងបញ្ហា ភាពខ្លាចរអាកំហុស នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហាការងារ។ សូមលោកអ្នកសុំយោបល់ពីមនុស្សដែលគួរទុកចិត្ត ប្រសិនបើអ្នកមិនអាចមើលឃើញផ្លូវដែលប្រសើរដោយខ្លួនឯងបាន។

ចំណាំ៖
ឆ្នាំទាំង៤ ខាល មមី វក ចរ រាសីឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពរីកចម្រើន លាភសក្ការ និងប្រាក់កាសជាច្រើននឹងអាចកើតឡើងក្នុងជីវិតអ្នកនាថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner