ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតី។ ក្នុងពេលនេះបញ្ហា និងសំពាធតិចតួចអាចកើតឡើងក្នុងរង្វង់ការងារ ដូច្នេះត្រូវប្រុងប្រយ័ត្ន ហើយព្យាយាមសម្របខ្លួនឲ្យបានល្អ។ ទោះបីជាយ៉ាងនេះក្តី គ្មានអ្វីដែលលោកអ្នកគួរព្រួយបារម្ភពេកទេ ពីព្រោះលោកអ្នកមានមនុស្សជួយយកអាសារ។ ប្រការគួរប្រយ័ត្នបន្ថែមទៀត គឺមិនត្រូវមើលងាយស្ថានការណ៍នោះទេ។ ហើយសូមព្យាយាមប្រាស្រ័យទាក់ទងនឹងមនុស្សផងគ្នាឲ្យបានច្រើន។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងទទួលផលដ៏ល្អប្រសើរ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានផលចំនេញច្រើនក្នុងពេលនេះ។ ចំពោះបញ្ហាក្នុងថ្ងៃនេះមិនទាន់អាចកំណត់បានឡើយ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយរក្សាអាកប្បកិរិយា និងភាពសំដី។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះប្រាកដណាស់ថាលោកអ្នកអាចកែប្រែភាពលំបាកក្នុងពេលនេះបាន។ សម្រាប់ពេលវេលា គឺលោកអ្នកមានគ្រប់គ្រាន់សម្រាប់បំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកទេ។

 ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់លោកអ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នានៅឡើយទេ។ លោកអ្នកអាចប្រទះភាពអសកម្ម ពិសេសការទទួលឥទ្ធិពលអវិជ្ជមានពីបរិស្ថានជុំវិញខ្លួន ហេតុនេះសូមរៀនសម្របតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងថ្ងៃនេះការនិយាយស្តីច្រើនមិនជាជម្រើសល្អនោះទេ ពីព្រោះបំណងល្អរបស់អ្នកក៏អាចបង្កើតជាទោសកំហុសបាន។ ដោយឡែកលោកអ្នកគួររក្សាស្ថានភាពការងារឲ្យនៅធម្មតាសិន ហើយរងចាំឳកាសល្អ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់អ្នកប្រព្រឹត្តិទៅដោយរលូន។ លោកអ្នកអាចផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត ដោយសារក្នុងពេលនេះស្ថានភាពខាងក្រៅកំពុងមានភាពវិជ្ជមាន។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយថ្នាក់លើ តែសូមនិយាយតែកិច្ចការងារណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់អាជីពរបស់អ្នក។ ក្នុងពេលនេះសូមប្រយ័ត្នភាពខ្វះចន្លោះនានាទាក់ទងនឹងវិធីសាស្រ្តអនុវត្តការងារ អ្នកគួរពិនិត្យឲ្យបានច្រើនមុនសម្រេចចិត្ត។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានាទទួលបានភាពចម្រើនលូតលាស់។​ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាពការងារ និងមានភាពចុះសម្រុងល្អជាមួយមនុស្សនៅជុំវិញ រួមទាំងដៃគូជំនួញ ដូច្នេះវាបង្ករភាពងាយស្រួលដល់ការងារទាំងឡាយដែលអ្នកចង់ធ្វើ។ ចំពោះពេលវេលា គឺគ្មានអ្វីត្រូវវោទនោះទេ អ្នកមានពេលវច្រើនក្នុងការបំពេញការងារ។ ដោយឡែកសម្ពាធខ្លះអាចកើតឡើងពីស្ថានភាពសុខភាពរបស់អ្នក ដូច្នេះសូមព្យាយមសម្រាកឲ្យបានច្រើន។​

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អប្រសើរទេក្នុងពេលនេះ ដូច្នេះវាមានភាពចាំបាច់ណាស់ ដែលលោកអ្នកត្រូវប្រឹងប្រែងបន្ថែម។ ក្នុងនោះដែរ លោកអ្នកក៏អាចជួបប្រទះភាពមិនរីករាយ ឬបញ្ហាតូចតាចដែលបង្ករនៅក្នុងក្រុមការងារផងដែរ ដូច្នេះវិធិសាស្រ្តល្អ គឺការអត់ធ្មត់ និងព្យាយាមឆ្លើយតបដោយហេតុផល។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលពីទំនាក់ទំនងល្អកន្លងមក ដូច្នេះស្ថានភាពលំបាកអាចនឹងបន្ធូរបន្ថយបាន។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី។ លទ្ធភាពដែលលោកអ្នកទទួលបានជោគជ័យធំដុំមានកំរិតខ្ពស់​ ដូច្នេះសូមរក្សាអាកប្បកិរិយា ​និងឆ្លើយតបទៅតាមសភាពការដោយភាពឆ្លាតវៃ និងប្រុងប្រយ័ត្ន។ លោកអ្នកអាចប្រទះនឹងការខាតបង់តិចតួចផ្នែកហិរញ្ញវត្ថុ ដូច្នេះការចំណាយ និងបញ្ហាខ្ចីបុលមិនគួរពាក់ព័ទ្ធនោះទេ។ អ្នកគួររស់នៅដោយស្ងប់ស្ងៀមទើបជាការល្អប្រសើរ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ  ដូច្នេះសូមព្យាយាមប្រើប្រាស់ហេតុផលឲ្យបានក្នុងកំរិតអតិបរមា។ ​រក្សាភាពឆេវឆាវរបស់ខ្លួនជានិច្ច ហើយបោះបង់ចោលគំនិតយោបល់ទាំងឡាយណាដែលយល់ជាមិនបានជាប្រយោជន៍សម្រាប់ការងារ និងអាជីវកម្មក្នុងវេលានេះ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួនប្រាណ ពីព្រោះទំនាក់ទំនងមានភាពចាំបាច់បំផុតសម្រាប់ការងាររបស់អ្នក។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមផ្សារភ្ជាប់ការងារជាមួយគម្រោងផែនការជានិច្ច ពីព្រោះភាពភ្លេចភ្លាំងអាចកើតឡើងក្នុងថ្ងៃនេះ ហើយពិបាកក្នុងការស្តារស្ថានភាពជាថ្មី។ ក្នុងនោះដែរ ប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរអ្នកគ្រប់គ្រង នោះលោកអ្នកអាចមានឳកាសបង្ហាញការងារបានល្អប្រសើរជាងមុន។​ ក្រៅពីនេះ សូមប្រយ័ត្នមនុស្សដែលមកពីខាងក្រៅ គេអាចនឹងរំខានភាពរីករាយរបស់អ្នកបាន។​

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។​ លោកអ្នកអាចសម្រេចចិត្តធ្វើការងារទាំងឡាយបានក្នុងពេលនេះ ហើយលាភសំណាងក៏នឹងអាចកើតឡើងស្របពេលជាមួយគ្នាដែរ។ ក្នុងពេលដែលលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង ក៏មានមនុស្សមួយចំនួនមិនសប្បាយចិត្តនឹងអ្នកដែរ ដូច្នេះសូមរក្សាខ្លួន និងកុំបង្ហាញការងារ ឬស្ថានភាពរបស់អ្នកទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ក្នុងនោះជាជឿជាក់ត្រូវមានការវាតតម្លៃឲ្យបានម៉ត់ចត់។​ ដោយឡែក លោកអ្នកអាចមានលទ្ធភាពកែប្រែស្ថានភាពលំបាកឲ្យទៅល្អវិញបាន។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន។​លោកអ្នកមានមនុស្សគាំទ្រ និងជួយយកអាសារ។ ក្នុងនោះកិច្ចការងាររបស់អ្នកអាចប្រទះនឹងភាពប្រែប្រួលមួយចំនួន ដូច្នេះសូមក្តោបក្តាប់ស្ថានភាព និងពត៌មានថ្មីៗជានិច្ច។  ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបារម្ភខ្លាំងពេក ពីព្រោះទាំងនេះជាស្ថានភាពបណ្តោះអាសន្ន ហើយអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់ ឬការលាក់បាំងក្នុងរង្វង់ការងារ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះគ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខរបស់អ្នកទេ។ ក្នុងនេះពេលវេលាល្អ គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចធ្វើការងារ ឬរៀបចំពិធីមង្គលនានាតាមក្តីប្រាថា្ន។ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បញ្ចប់កិច្ចការងារក្រោមការទទួលខុសត្រូវរបស់ខ្លួនឲ្យបាន។ កុំបណ្តោយឲ្យស្ថានភាពខាងក្រៅជះឥទ្ធិពលដល់ការងាររបស់អ្នក ហើយក្នុងនោះការជឿជាក់លើសមត្ថភាពរបស់ខ្លួនគឺសំខាន់ណាស់។

ចំណាំៈ

ឆ្នាំទាំង៣ ឆ្លូវ រោង រកា រាសីឡើងខ្ពស់ត្រដែតណាស់។

លាភសក្ការៈ លុយកាក់ មុខតំណែងការងារ នឹងកើតឡើងក្នុងពេលនេះយ៉ាងប្រាកដណាស់ ចំណែកភាពរីករាយនៅក្នុងគ្រួសារមានពេញបរិបូណ៌។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner