កម្ពុជាមាតុភូមិយើង ០៨ មិថុនា ២០២១

Video https://fb.watch/5_BK66U7uz/


មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៨.០៦.២០២១
LD1 សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា ជាង៣ពាន់លានរៀលទៀតដល់បណ្តាខេត្តទាំង២៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក១សប្តាហ៍ ៕..អានផ្ទាល់
LD បើមិនមានអ្វីប្រែប្រួលទេ ព្រឹកថ្ងៃនេះវ៉ាក់សាំងការពារកូវីដ១៩ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ នឹងដឹកមកដល់កម្ពុជាគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន៕..អានផ្ទាល់
TG3 គិតត្រឹមយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២លាន៧សែននាក់ដែលមានអត្រាកំណើន២៧.៦៦%ក្នុង គោលដៅ១០លាននាក់ ៕..អានផ្ទាល់
LD4 តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅតម្កល់នៅវិមានឈ្នះ ឈ្នះ នាថ្ងៃទី០៩ មិថុនា ៕..អានផ្ទាល់
LD5 សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ៕..អានផ្ទាល់
C15 អាជ្ញាធរ រួមនឹងក្រុមគ្រូពេទ្យជួរមុខ បន្តយកសំណាកអ្នកសង្ស័យកូវីដ១៩បន្ថែមជាង១០០នាក់ទៀតដែលចូលរួមក្នុងពិធីភ្ជាប់ពាក្យ នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ៕…អានផ្ទាល់
TG រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ទៀត ៕…..អានផ្ទាល់……….
TG1 អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បញ្ជាក់ថា វៀតណាមពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ២០២២ ពិតមែន៕ ..អានផ្ទាល់..
TG2 សំណុំរឿងលោក រ៉ុង ឈុន តុលាការនឹងបើកសវនាការនៅថ្ងៃនេះ ៕……អានផ្ទាល់…….
C14 រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត បានចុះពិនិត្យមើលផ្លូវក្រួសក្រហមវត្តកំណប់ ក្នុងស្រុកសង្កែ ដែលទើបតែស្តារឡើងវិញ៕…អានផ្ទាល់
TG4 ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៩-១៥ ខែមិថុនា, ភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើនតាមតំបន់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕…..អានផ្ទាល់……….
ព័ត៌មានអន្តរជាតិពេលព្រឹក
១- ប្រមុខ WHO អំពាវនាវអោយក្រុមហ៊ុនផលិតឱសថចែករំលែកវ៉ាក់សាំង៥០ភាគរយដល់កម្មវិធី Covax ដើម្បីចែកទៅអោយប្រទេសក្រីក្រ ៕..អានផ្ទាល់..(បុត្រា+ទីណា)
២- ក្រុមហ៊ុន Moderna កំពុងស្វែងរកការយល់ព្រមពីសហភាពអឺរ៉ុប និងកាណាដា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- ឥណ្ឌាចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ប្រជាជនខ្លួននៅភូមិដាច់ស្រយាល ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- ថៃបន្តមើលឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់២៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃអង្គារនេះ ៕..អានផ្ទាល់..(បុត្រា+ទីណា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner