អាជ្ញាធរជាតិអប្សរាបានត្រៀម និងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា

សៀមរាប ៖ នៅក្នុងបរិបទកូវីដ.១៩នេះ អាជ្ញាធរជាតិអប្សរាបានត្រៀមនឹងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដូចជាការកែលម្អសួននៅបរិវេណអង្គរវត្ត ការរៀបចំរចនាសម្ព័ន្ធផ្លូវ និងប្រពន្ធលូបង្ហូរទឹកនៅទីលាននៃទីក្រុងអង្គរធំ ។ ជាក់ស្តែង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាង្គប្រាសាទនានា បច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និង អន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា អស់រយ:ពេលជាង ១ខែប៉ុណ្ណោះ ។ ភ្ញៀវទាំងនោះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីបណ្តាខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា និង ភ្ញៀវក្នុងស្រុកនៃខេត្តសៀមរាបផងដែរ ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ភ្ញៀវមានចំនួនសរុប ៧៩,១៨៧នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៧៥,៣៤៣នាក់ ភ្ញៀវបរទេសចំនួន ៣,១៣៧នាក់ និងព្រះសង្ឃចំនួន ៦១៦អង្គ ។

លោក បានបង្ហាញថា នេះជាចំនួនភ្ញៀវកើនឡើងគួរឲ្យគត់សម្គាល់ ក្នុងបរិបទជំងឺកូវីដ.១៩ ដោយឡែកមន្ត្រីអាជ្ញាធរជាតិអប្សរាដែលប្រចាំការតាមច្រកត្រួតពិនិត្យនោះនៅតែបន្តវិធានការការពាររបស់ក្រសួងសុខាភិបាល ចំពោហករណីភ្ញៀវមិនព្រមអនុវត្តតាម ដូចជាការបាញ់វាស់កម្តៅ ពាក់ម៉ាស់ បាញ់អាកុលជាដើម គឺមិនអនុញ្ញាតិអោយចូលជាដាច់ខាត។ លោក បានបញ្ជាក់ទៀតថា ក្នុងគោលបំណងដើម្បីចូលរួមចំណែកកាត់បន្ថយនៅការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩នេះ ចំពោះអ្នកទេសចរដែលមកទស្សនានៅក្នុងតំបន់ប្រាសាទផ្សេងៗ ត្រួវតែអនុវត្តរក្សាគម្លាតឲ្យបានល្អ ៣.កុំ.៣.ការពារ ជាប់ជានិច្ច។ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទនានា បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម ។ ក្រៅពីនោះ ក៏បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៌បៃតងខ្ចីគួរឲ្យទាក់ទាញជាទីបំផុត។

ជាមួយគ្នានោះ លោក កង កំសាន្ត ជាភ្ញៀវទេសចរជាតិមួយរូបមកពីខេត្តស្វាយរៀង បានឲ្យដឹងថា គាត់មកដើរលេងលក្ខណ:គ្រួសារ គឺពួកគាត់បានមកលេងនៅខេត្តសៀមរាបដែលជាទឹកដីប្រវត្តិសាស្ត្រ ជាលើកទី៣ហើយៗលើកនេះ យើងឃើញថា នៅក្នុងខេត្តអាជ្ញាធរមានការរៀបចំកែលម្អរចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែសម្រាប់ទទួលភ្ញៀវទេសចរ ជាពិសេសជាងនេះទៅទៀតនោះ គឺអាជ្ញាធរជាតិអប្សរាបានរៀបចំតំបន់រមណីយដ្ឋានអង្គរ និង ប្រាសាទនានា ដើម្បីត្រៀបចាំទទួលភ្ញៀវមកទស្សនាបាន នឹងទទួលបានទេសភាពប្លែកៗល្អៗជាងមុន ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner