កម្ពុជាមាតុភូមិយើង ១០ មិថុនា ២០២១

Video https://fb.watch/61ezkt9M9n/

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១០.០៦.២០២១
LD3 គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលើកចោល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្នើទៅ គ.ជ.ប ៕…អានផ្ទាល់
LD4 សរុបការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទូទាំងប្រទេស គិតត្រឹមយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់ វ៉ាក់សាំង ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ជិត២លាន៨សែននាក់ក្នុងគោលដៅ១០លាននាក់ដែលស្មើនឹង ២៧.៧១%៕..ចប់
LD5 រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចផ្អាកដំណើរការ «ឡានតាក់ស៊ីទាំងអស់ នៅក្រុងកំពង់ឆ្នាំង» ក្រោយរកឃើញអ្នកបើកបរ ឆ្លងកូវីដ១៩៕…អានផ្ទាល់
LD1 រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ និង សម្រេចកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង លើភូមិសាស្រ្ដមួយ ចំនួនក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង៕…លោក ស៊ាន សុផាត រាយការណ៍ផ្ទាល់
TG រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ពីការបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ ខណៈខេត្តព្រះសីហនុ បន្តរកឃើញ៤៨នាក់ ៕ ចប់
LD រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់៖ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់ ៕…ឃ្លីប
LD2 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ឯ.ឧ នេត្រ ភក្រ្តា ដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ៕..អានផ្ទាល់
TG1 សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរចំនួន២៧រូប ដែលត្រូវបានជួញដូរមកឲ្យកម្ពុជាវិញ ៕…….អានផ្ទាល់…….
D8 អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនរដ្ឋបាលខេត្តចំប៉ាសាក់ នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕…អានផ្ទាល់(ដោយ៖ម៉ា វិន)
D5 ក្រុមគ្រូពេទ្យសម្រុកយកសំណាកអ្នកពាក់ព័ន្ធ នៅតំបន់បិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕…អានផ្ទាល់
D6 សមត្ថកិច្ចឃាត់មេខ្យល់ម្នាក់ និងពលករ១៥នាក់ ក្រោយឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ៕…អានផ្ទាល់
BH7 ខេត្តកំពង់ធំ៖ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ផ្តល់ថវិកា ១៤០លានរៀល ដល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប…
BT2 ក្រុមហ៊ុនសែលកាត ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធី ភ្ជាប់គម្រោងដើម្បីឈ្នះ ៕ …អានផ្ទាល់…


ព័ត៌មានអន្តរជាតិពេលព្រឹក
១- ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ៕..អានផ្ទាល់..(បុត្រា+ទីណា)
២- រដ្ឋបាលលោក ចូ បៃដិន ដកហូតបញ្ជាប្រតិបត្តិ ក្នុងការហាមឃាត់ទាញយកកម្មវិធី TikTok និង WeChat របស់ចិន ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់ ១៨ឆ្នាំ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- ថៃបន្តមើលឃើញអ្នកឆ្លង Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៥- មនុស្សស្លាប់៩នាក់ ក្នុងហេតុការណ៍បាក់រលំអគារនៅកូរ៉េខាងត្បូង ៕..អានផ្ទាល់..(បុត្រា+ទីណា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner