ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំធ្វើការសន្និដ្ឋានរហ័សពេក។ ភាពរីកចម្រើន និងភាពបរាជ័យក្នុងវិជ្ជាជីវៈមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយ ដូច្នេះសូមលោកអ្នកព្យាយាមយ៉ាងណាកែតម្រូវស្ថានភាពចំពោះមុខ រក្សាអាកប្បកិរិយា និងភាពឆេវឆាវ ព្រមទាំងការអនុគ្រោះ។ ព្យាយាមប្រើប្រាសពេលវេលាគិតគូរពីគម្រោងទៅអនាគត និងកុំចំណាយពេលចរចារឿងមិនមានប្រយោជន៍។ ក្នុងវេលានេះលោកអ្នកមានលទ្ធភាពបញ្ចប់ការងារដោយជោគជ័យ ឬស្តារស្ថានភាពឲ្យប្រសើរបាន ប៉ុន្តែក៏ត្រូវយកឈ្នះភាពខ្ជិលច្រអូសផងដែរ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារ។ ការនិយាយបរិយាយច្រើន ការឈប់សម្រាកក្នុងរយៈពេលយូរ អាចនឹងប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នក។ ក្នុងពេលនេះភាពខ្ជិលច្រអូស និងការធ្វេសប្រហែលមួយចំនួនអាចនឹងកើតឡើង ដូច្នេះសូមព្យាយាមមិនចូលរួមជាមួយការការពិភាក្សារឿងគ្មានប្រយោជន៍ ឬគំនិតស្រមើស្រមៃនានាឡើយ។ ដោយឡែកបើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវល្អសម្រាប់ការងារក្តី កាអនុវត្ត និងការឆ្លើយតបដោយភាពវិជ្ជមានរបស់អ្នកអាចនឹងដោះស្រាយបញ្ហាបានយ៉ាងច្រើន។

 ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើយ៉ាងណាកុំខ្លួនអ្នកមានភាពតានតឹង និងអស់កម្លាំង។ ប្រសិនបើអ្នកត្រូវធ្វើការជាមួយការគូសវាស​ ឬគណនាចំនួន ពិសេសទាក់ទងនឹងរឿងលុយកាក់ សូមប្រុងប្រយ័ត្ន និងធ្វើការដោយម៉ត់ចត់។ ក្នុងពេលនេះ អ្នកមិនត្រូវរួញរាក្នុងការងារ និងអាជីវកម្មឡើយ បើទោះជាមានបញ្ហាខ្លះអាចនឹងកើតឡើងក្តី។ សូមរក្សាឲ្យអ្វីៗគ្រប់យ៉ាងស្ថិតក្នុងកំរិតមធ្យម ហើយបន្តទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្មជានិច្ច បើទោះបីជាទំនុកចិត្តរវាងគ្នាបានធ្លាក់ចុះបន្តិចក្តី។  

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែលោកអ្នកត្រូវចាកចេញពីស្ថានភាពដែលអ្នកកំពុងមានសព្វថ្ងៃ ដើម្បីទៅប្រឈមនឹងស្ថានភាពនានានៅខាងក្រៅ។ លោកអ្នកត្រូវរកវិធីសាស្រ្តថ្មីដើម្បីស្វែងរកប្រភពចំណូលបន្ថែម។ លោកអ្នកអាចប្រើប្រាស់បទពិសោធន៍ចាស់ដើម្បីនាំផ្លូវ ឬលោកអ្នកអាចចាប់យកអាជីពថ្មី ដោយពឹងទៅលើពត៌មានដែលលោកអ្នកទទួលបាន។ ថ្ងៃនេះកិច្ចការងារក្រៅម៉ោងឡើងក្នុងកំរិតអតិបរមា។ ក្រៅពីនេះ លោកអ្នកងាចរកឃើញដំណោះស្រាយថ្មី ចំពោះបញ្ហា។  

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញនឹងសម្រេចការងារដែលកំពុងអនុវត្តក្នុងពេលនេះ។ ដោយឡែក លោកអ្នកត្រូវតែកម្ចាត់គំនិតដែលមិនចេះគិត និងរំខានទាំងអស់ គឺរួមទាំងការរំខានដល់ផ្លូវចិត្ត និងអារម្មណ៍របស់ខ្លួនឯងផង។ ក្នុងពេលឆាប់ៗនេះស្ថានភាពអ្នកនឹងប្រសើរឡើង ដូច្នេះបន្តធ្វើការតាមរបៀបធម្មតា។ ចំណុចសំខាន់មួយទៀត គឺសូមមានការពិនិត្យពិច័យឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្ត ពិសេសការចុះហត្ថលេខាលើលិខិតស្នាមនានា។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលទ្ធភាពការងារគឺពាក់ព័ទ្ធយ៉ាងជិតស្និទ្ធទៅលើការខំប្រឹងប្រែង និងអាកប្បកិរិយារបស់អ្នក ដូច្នេះសូមកុំបោះបង់ ឬបាក់ទឹកចិត្តចំពោះហេតុការលំបាកនានា និងត្រូវជឿជាក់លើខ្លួនឯងជានិច្ច។ ត្រូវមានការប្រុងប្រយ័ត្នជាងមុន ហើយការជឿទុកចិត្តមនុស្ស គឺអាចធ្វើឲ្យអ្នកជួបការលំបាក និងពិបាកដោះស្រាយ។ ទន្ទឹមនឹងនោះ លោកអ្នកក៏មិនអាចជ្រៀតជ្រែកបញ្ហា ឬការងាររបស់អ្នកដទៃឡើយ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការប្រជុំ ឬជជែកពិភាក្សានោះទេ។ កុំខ្ជះខ្ជាយថាមពលលើការពិភាក្សាប្រធានបទដែលមិនបានប្រយោជ៍ ឬដែលលែងមានទំនាក់ទំនងទៅនឹងគម្រោងនៅពេលអនាគត។ បញ្ហាដែលគួរឲ្យបារម្ភធំដុំគឺមិនកើតឡើងនោះទេ គ្មានតែភាពជោគជ័យដែលអ្នករំពឹងទុក គឺមិនទាន់ដល់ពេលនៅឡើយ។ សូមអ្នកបន្តកិច្ចការងារទៅតាមគម្រោងរបស់អ្នកជាធម្មតាសិន។ ផ្ទុយទៅវិញ ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចតំឡើងឋានៈ ប៉ុន្តែមិនគួរមានការភ្ញាក់ផ្អើលអ្វីក្នុងពេលនេះទេ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះប្រសិនបើអ្នកបន្ថែមការខំប្រឹងប្រែងបន្ថែម នោះលទ្ធផលវិជ្ជមានជាទីគាប់ចិត្តនឹងកើតឡើងចំពោះអាជីពរបស់អ្នក។ លោកអ្នកនឹងទទួលបានលទ្ធផលយ៉ាងជាក់លាក់ណាស់ ដូច្នេះសូមកុំភ័យខ្លាចក្នុងការបន្តផែនការសកម្មភាព។ ក្នុងនោះដែរ សូមកុំបោះបង់ការធ្វើទំនាក់ទំនងក្នុងក្រៅចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅមានភាពវិជ្ជមានខ្លាំងក្នុងពេលនេះ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានភាពជោគជ័យ និងផលលាភធំដុំ ព្រមទាំងភាពរីករាយនឹងកើតឡើងក្នុងពេលព្រមគ្នា។ ផ្ទុយទៅវិញ លោកអ្នកអាចជួបបញ្ហារំខានតិចតួច ពិសេសទាក់ទងនឹងផ្លូវចិត្ត ដូច្នេះសូមចេះគ្រប់គ្រងស្ថានការណ៍ និងអារម្មណ៍របស់ខ្លួន គឺថារឿងដែលមិនចាំបាច់ មិនត្រូវខ្វល់ខ្វាយនោះទេ។ ក្រៅពីនេះការស្វែងរកពត៌មានបន្ថែម ព្រមទាំងការបញ្ចប់ការងារដែលមាននៅលើតុទាំងអស់ នឹងជួយធ្វើឲ្យអ្នកកាន់តែទទួលបានកត់សម្គាល់។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់ការចរចា ការបណ្តាក់ទុន និងការផ្លាស់ប្តូរការងារ។ លោកអ្នកអាចធ្វើអ្វីបានទៅតាមក្តីប្រាថ្នា ក្នុងនោះភាពអវិជ្ជមានខ្លះៗដែលកើតឡើងក្នុងពេលនេះ មិនអាចមានលទ្ធភាបង្ករកង្វល់ដល់លោកអ្នកបានឡើយ។ ដោយឡែក សូមផ្តោតការខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។ សូមលោកអ្នកព្យាយាមឆក់យកឳកាសនានាដែលមានក្នុងពេលនេះ បើទោះបីជាពេលខ្លះមិនទាន់ឃើញមានលទ្ធភាពទទួលបានកំណើនផ្នែកហិរញ្ញវត្ថុក្តី។ ​

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកស្ថិតក្នុងកំរិតធម្មតា។ លោកអ្នកប្រហែលជាអាចត្រូវការដើមទុនបន្ថែម ដើម្បីទទួលបានផលតាមក្តីប្រាថ្នាក្នុងពេលអនាគត ដូច្នេះសូមរកវិធីសាស្រ្តបំពេញចំណុចត្រូវការនេះ។ ប៉ុន្តែលោកអ្នកមិនអាចប្រថុយប្រថានចំពោះស្ថានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុឡើយ អ្វីៗត្រូវដើរស្របគ្នានឹងប្រភពពត៌មានច្បាស់ការ។ ក្នុងនោះដែរ ប្រយ័ត្នការបោកបញ្ឆោតពីមនុស្សដែលអ្នកស្គាល់ ពីព្រោះតែភាពប្រញាប់ប្រញាលក្នុងពេលនេះ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់ណាស់ ម្យ៉ាងទៀតផលលាភអាចនឹងកើតឡើងក្នុងរវាងពេលព្រឹក ដូច្នេះសូមលោកអ្នករីករាយទទួលអំណោយផលនេះ។ ដោយឡែកសកម្មភាពអាអាជីពទៅក្នុងអនាគតនឹងអាចកំណត់បានល្អប្រទះនឹងភាពចម្រើនលូតលាស់លាស់។ ប៉ុន្តែសូមកុំព្យាយាមធ្វើឲ្យមិត្តរួមការងារ និងដៃគូជំនួញមានការភ្ញាក់ផ្អើល បន្តសកម្មភាពការងារជាធម្មតា។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពកែប្រែស្ថានភាពបានយ៉ាងល្អប្រសើរ។

ចំណាំ៖

ឆ្នាំទាំង៤ រោង វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចសម្រេចរាល់កិច្ចការងារទាំងឡាយដែលអ្នកបានគ្រោងទុក ចំណែកលាភសក្ការៈ និងទំនុកចិត្តពីអ្នកដទៃនឹងកើតឡើងចំពោះអ្នកក្នុងពេលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner