ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពបច្ចុប្បន្ន។ សូមលោកអ្នករៀបចំផែនការសកម្មភាពបង្ការទុកជាមុនឲ្យមានច្រើនសប្តាហ៍ ហេតុដូច្នេះលោកអ្នកអាចបញ្ជៀសបញ្ហានានាដែលកើតឡើងចំពោះការងាររបស់អ្នកបានយ៉ាងល្អប្រសើរ។ ដោយឡែក លោកអ្នកត្រូវមានភាពស្ងប់ស្ងាត់ និងទប់ចិត្តឲ្យបានល្អចំពោះស្ថានភាពដែលអ្នកនឹងប្រឈម ពីព្រោះលោកអ្នកប្រហែលជាជួបប្រទះនឹងការវែកញែក ឬការតស៊ូមតិផងដែរ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងអចលនទ្រព្យនោះទេ។ សូមលោកអ្នកព្យាយាមបដិសេធចំពោះការងារទាំងឡាយណាដែលតម្រូវឲ្យមានការសម្រេចចិត្តលឿន ពីព្រោះឳកាសនៃការខាតបង់ផ្នែកហិរញ្ញវត្ថុនឹងអាចប៉ះទង្គិចយ៉ាងខ្លាំង។ ដោយឡែក លោកអ្នកនៅមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះលោកអ្នកមិនគួរធ្វើបាប ឬជាន់ឈ្លីខ្លួនឯងជាមួយកិច្ចការងារពេកនោះទេ។ អំណោយផលល្អបំផុតសម្រាប់អ្នកក្នុងពេលនេះ គឺអ្នកអាចចាប់អារម្មណ៍ចំពោះហេតុការណ៍បានលឿន។  

 ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកមានដំណើរល្អប្រសើរណាស់ លើកលែងការងារទាំងឡាយណាដែលទាក់ទងនឹងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ លោកអ្នកគួរបំពេញការងារដែលអ្នកកំពុងមានក្នុងដៃនៅពេលនេះសិន ពីព្រោះការផ្លាស់ប្តូរធំដុំ ឬការចំណាយលុយកាក់ច្រើនពេក ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកមិនប្រសើរទេ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារ និងអាចសម្រេចរាល់ការងារលំបាកបាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយរាល់បញ្ហា។ ដោយឡែក កុំធ្វើការងារ ឬនិយាយស្តីដែលនាំឲ្យមានការយល់ច្រលំឡើយ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅដោយរលូន ហើយផលលាភក៏នឹងកើតឡើងបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែសូមលោកអ្នកយកចិត្តទុកដាក់ចំពោះរាល់មនុស្ស និងហេតុការណ៍ទាំងឡាយដែលកើតឡើងនៅជុំវិញខ្លួនអ្នក។ អ្នកគួរជៀសវាងរាល់បញ្ហាទាំងឡាយណាដែលមិនទាក់ទងនឹងអ្នក ហើយក៏មិនគួរតានតឹងចំពោះមនុស្សនៅជុំវិញខ្លួនពេកដែរ ពីព្រោះភាពសង្ស័យជ្រុលពេក គឺអាចបញ្ឈប់ដំណើររបស់អ្នក។ លោកអ្នកក៏គួរយកចិត្តទុកដាក់ចំពោះមតិយោបល់របស់មនុស្សក្នុងក្រុមការងារផងដែរ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះការងាររបស់អ្នកអាចសម្រេចទៅបានតាមក្តីប្រាថ្នា ប៉ុន្តែបញ្ហាតូចតាចក៏នឹងអាចកើតឡើងផងដែរ តែក៏មិនគួរបារម្ភនោះទេ អ្នកអាចដោះស្រាយបានដោយសន្តិវិធី។ ក្នុងពេលនេះប្រសិនបើអ្នកចេះអត់ធ្មត់ រក្សាពាក្យសំដី នោះអ្នកនឹងទទួលបានពត៌មានដ៏រីករាយមុនពេលបញ្ចប់ការងារនៅពេលល្ងាច។ ផ្ទុយទៅវិញ លោកអ្នកអាចមានអារម្មណ៍ស្មុគ្រស្មាញ ឬមានភាពស្ពឹកស្រពន់បន្តិច ដូច្នេះសូមកែប្រែទម្លាប់នេះដើម្បីឲ្យការងារបានផលប្រសើរ និងមានស្ថេរភាពយូរអង្វែង។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួបសំណាងល្អ លាភសក្ការៈ និងក្តីរីករាយទាំងឡាយនឹងកើតឡើងចំពោះជីវិតលោកអ្នកនៅពេលនេះ។ ទន្ទឹមនឹងនោះ ការងារទាំងឡាយដែលអ្នកអនុវត្តនឹងអាចសម្រេចផលវិជ្ជមានទាំងអស់។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់គឺភាពឧស្សាហ៍ព្យាយាម ចូរក្រោកពីព្រលឹម ហើយបន្តដំណើរដោយកុំមានភាពភ័យខ្លាចអ្វីទាំងអស់ ពីព្រោះលោកអ្នកនឹងមិនជួបបញ្ហាណាមួយឡើយ។ ដោយឡែក ភាគច្រើនលោកអ្នកអាចរកឃើញដំណោះស្រាយថ្មី សម្រាប់បញ្ហាដែលកើតឡើងជាយូរណាស់មកហើយ។  

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការ និងអាជីពរបស់អ្នកនឹងជួបាករផ្លាស់ប្តូរយ៉ាឆាប់រហ័ស ប្រកបទៅដោយភាពវិជ្ជមាន។  ភាគច្រើនអ្នកត្រូវធ្វើការសម្រេចចិត្តលើកិច្ចការងារសំខាន់ៗដែលទាក់ទងនឹងសកម្មភាពអាជីពរបស់អ្នក។ ​សូមព្យាយាមវាយតម្លៃ ឬសម្រេចចិត្តលើកិច្ចការទាំងនោះដោយខ្លួនឯង ប៉ុន្តែមិនមែនថាអ្នកមិនគួរស្តាប់មតិយោបល់របស់មនុស្សនៅជុំវិញខ្លួននោះទេ គឺអ្នកត្រូវការពត៌មានច្រើន ហើយវិភាគពត៌មាននោះមុនការសម្រេចចិត្តដោយខ្លួនឯង។ អ្វីដែលគួរប្រយ័ត្នបំផុតក្នុងពេលនេះ គឺផ្លូវចិត្តរវើរវាយ ដូច្នេះសូមគ្រប់គ្រងចិត្តឲ្យបានល្អ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចធ្វើការងារទាំងឡាយឲ្យសម្រេចផ្លែផ្កាជាទីគាប់ចិត្តបាន ដោយគ្រាន់តែប្រកាន់ភាពសុទិដ្ឋនិយម និងទំនុកចិត្តលើខ្លួនឯង។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារ ដែលបានរៀបចំ ដូច្នេះសូម ចាប់ផ្តើមការងារសំខាន់ឲ្យឆាប់រហ័ស។ ក្នុងពេលនេះជម្លោះ មតិរិះគន់ និងការនិយាយដើមចុង អាចនឹងកើតឡើងរវាងមនុស្សនៅក្បែរខ្លួន។ អ្វីៗសម្រេចលើការតាំងចិត្តរបស់អ្នកប៉ុណ្ណោះ ថាអ្នកត្រូវឆ្លើយតបយ៉ាងណា ដើម្បីកុំឲ្យប៉ះពាល់ការងារ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមការពារខ្លួនរបស់អ្នកពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់ ដូច្នេះប្រសិនបើអ្នកអាចធ្វើបាននោះរាល់ការងារទាំងឡាយនឹងអាចដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ។  ក្នុងនោះដែរ​ វានឹងប្រសើរបំផុត ប្រសិនបើអ្នកព្យាយាមដោះស្រាយបញ្ហា ឬបញ្ចប់ការងារដែលនៅសេសសល់ពីពេលកន្លងមកឲ្យបានអស់។ ក្រៅពីនេះសូមលោកអ្នកតស៊ូ មានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់ខ្លួន និងកុំឃ្លុំខ្លួនឯងនឹងបញ្ហាដែលកន្លងមកហើយ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់លោកអ្នកមានដំណើរការទៅយ៉ាងល្អ ហើយធានាថានឹងអាចរក្សាលំនឹងបានយូរអង្វែង។ ដោយឡែកមិនគួរចូលរួមក្នុងការប្រជុំពិភាក្សាដោយមិនចាំបាច់សម្រាប់ការងាររបស់អ្នកឡើយ។​ ទន្ទឹមនឹងនេះ សូមបោះបង់ការចំណាយពេលវេលាខ្ជះខ្ជាយក្នុងពេលនេះ។ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនឯង សូមគិតគូរម្តងទៀត ធ្វើយ៉ាងណាត្រូវតែច្បាស់លាស់មុនការសម្រេចចិត្ត។ ក្នុងនោះដែរ លោកអ្នកមិនត្រូវនិយាយកុហកដាច់ខាត ពីព្រោះនេះជាចំណុចបរាជ័យយ៉ាងធំក្នុងពេលនេះ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ លោកអ្នកមានមនុស្សជាច្រើនជួយជ្រោមជ្រែង និងមានជំនឿចិត្តលើអ្នកយ៉ាងខ្លាំង ដូច្នេះអ្នកអាចយកឳកាសល្អក្នុងថ្ងៃនេះរៀបចំគម្រោងការងារសម្រាប់អនាគតបានយ៉ាងងាយស្រួលបំផុត។ អ្វីដែលអាចបង្អាក់អ្នកនៅពេលនេះ គឺការភ័យខ្លាចជួបប្រទះបញ្ហា លោកអ្នកគួរសម្រេចចិត្តបោះជំហានក្នុងពេលនេះ ហើយគិតថាបញ្ហាជារឿងធម្មតា អ្វីដែលសំខាន់ជឿជាក់ខ្លួនឯង ហើយព្យាយាមយល់ដឹងពីស្ថានភាព និងប្រមូលយកពត៌មាន។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងអាជីពនាថ្ងៃនេះ។ ក្រៅពីនេះលោកអ្នកអាចដោះស្រាយបញ្ហានានាកន្លងមកដោយងាយស្រួល។ ក្នុងពេលនេះលោកអ្នកមិនចាំបាច់ត្រូវខំប្រឹងប្រែងខ្លាំងពេកនោះទេ គឺគ្រាន់តែប្រកបការងារដោយធម្មតា យកចិត្តទុកដាក់លើការងារដែលក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយគោរពវិចារណញាណរបស់ខ្លួន គឺជាការសមល្មមបំផុតក្នុងពេលនេះ។ ផ្ទុយទៅវិញ សូមកុំចូលខ្លួនទៅពាក់ព័ទ្ធនឹងទំនាក់ទំនងមិនចាំបាច់ ឬដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ។  

ចំណាំ៖

ឆ្នាំទាំង៣ ​ខាល ម្សាញ់ មមី រាសីឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកនឹងសម្រេចផលជាទីគាប់ចិត្ត។ លោកអ្នកទទួលបានការទំនុកបម្រុងពីមនុស្សជុំវិញខ្លួន ចំណែកសេចក្តីខុសសុភមង្គលនឹងកើតឡើងចំពោះលោកអ្នកផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner