ពលកម្ម​កុមារ​លើ​ពិភពលោក​ ​កើន​ដល់​១​៦​០​លាន​នាក់​ហើយ​

ទីភ្នាក់ងារ​ U​NICE​F​ ​របស់​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃនេះ​ថា​ ​នៅ​ទូទាំង​ពិភពលោក ​ចំនួន​ពលកម្ម​កុមារ​បាន​កើន​ដល់​១​៦​០​លាន​នាក់​ ​កើន​ឡើង​ ​៨​.​៤​លាន​នាក់​ ​ពោល​គឺ​៨​.​៤​លាន​កុមារ​ ​ត្រឹម​៤​ឆ្នាំ​ចុងក្រោយ​ ​ក្នុង​នោះ​ ​រាប់​លាន​នាក់​បន្ថែម​ទៀត​កំពុង​ប្រឈម​ដោយសារតែ​បញ្ហា​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ទៀត​ផង​។​

​ស្ថាប័ន​មួយ​នេះ​ក៏បាន​ជំរុញ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ទ្វេ​ដង​បន្ថែម​ទៀត​ ​ក្នុង​កិច្ច​បញ្ចប់​ពលកម្ម​កុមារ​ ​ក​ម្រិ​ត​ពិភពលោក​។​

U​NICE​F​ ​ក៏បាន​បង្ហាញ​រូបភាព​១​សន្លឹក​នៃ​កុមារ​ឈ្មោះ Mohammad​ ​វ័យ​១​២​ឆ្នាំ​ ​ដែល​ធ្វើការ​ជា​អ្នក​យួរ​វ៉ា​លី​ ​នៅ​ស្ថា​នី​យ៍​រថភ្លើង​មួយ​ ​នៅ​ក្នុង​ក្រុង​បង់​ក្លា​ដេ​ស​ទៀត​ផង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner