ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលបំផុតសម្រាប់ប្រតិបត្តិការរូបិយវត្ថុទេ។ ក្នុងនោះវាការជាប្រសើរជាងមុន ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្តអំពីបញ្ហាហិរញ្ញវត្ថុសំខាន់ៗសិន។ លើសពីនេះ សូមឧស្សាហ៍ព្យាយាម និងខំពុះពាររាល់បញ្ហាដែលកើតមានឡើង។ ប្រសិនបើអ្នកមានការលំបាកខ្លាំង សូមកុំភ្លេចសុំជំនួយពីមនុស្សនៅជុំវិញខ្លួន រួមទាំងថ្នាកលើផងដែរ។ ដោយឡែកសម្រាប់មនុស្សមកពីចំណាយ សូមរក្សាគម្លាតសិន ប្រសិនមានបញ្ហា។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចុះហត្ថលេខាលើកិច្ចការសំខាន់នោះទេ។ សូមផ្អាកការងារទាំងនោះមួយរយៈពេលសិន ដើម្បីអនុញ្ញាតឲ្យអ្នកធ្វើការពិនិត្យ  និងវាយតម្លៃស្ថានភាពឲ្យបានកាន់តែប្រសើរឡើង។ ក្នុងពេលនេះលោកអ្នកហាក់ត្រូវការទំនុកបម្រុង និងការកោតសរសើរកាន់តែច្រើនចំពោះលទ្ធផលការងារ ប៉ុន្តែវាមិនមានភាពចាំបាច់នោះទេ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺព្យាយាមបំពេញតួនាទីរបស់ខ្លួន និងជឿទុកចិត្តលើការសម្រេចចិត្តរបស់ខ្លួនឯង ពីព្រោះថាស្ថានភាពអវិជ្ជមាននឹងប្រែប្រួលទៅជាល្អប្រសើរក្នុងពេលឆាប់ៗនេះ។  

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ​ម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកដំណើរការជាធម្មតា ហើយក្នុងនោះដែរការប្រែប្រួលធំដុំមិនកើតឡើងនោះ។ ចំណែកការបញ្ចប់ការងារឲ្យទាន់ពេលវេលាហាក់មានការតានតឹងបន្តិច ប្រហែលជាអ្នកត្រូវចំណាយពេលវេលាបន្ថែមទៀតក្នុងការិយាល័យ  ឬទីតាំងជំនួញបន្ថែម។ ប៉ុន្តែថ្ងៃនេះមានអំណោយផលល្អខ្លាំងណាស់សម្រាប់ការចរចា និងពិភាក្សាបញ្ហាការទូត ដូច្នេះប្រហែលជាលោកអ្នកគួរតែបង្ហាញការងារទាំងឡាយដែលបានរៀបចំនោះចំពោះថ្នាក់លើ និងដៃគូជំនួញ។ ដោយឡែក លោកអ្នកមានសមត្ថភាពបញ្ជៀសជំលោះ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពនានាក្នុងថ្ងៃនេះមានដំណើរការល្អ ក្នុងនោះអ្នកទទួលបានជំនឿចិត្តយ៉ាងរឹងមាំពីមនុស្សនៅក្នុងក្រុមការងារក៏ដូចជាដៃគូអាជីវកម្ម។ ក្នុងពេលនេះ ក៏សូមព្យាយាមយ៉ាងណាដោះស្រាយបញ្ហាដែលនៅសេសសល់ពីអតីតឲ្យអស់ ពីព្រោះបញ្ហាទាំងនោះជាហេតុធ្វើឲ្យអ្នកខកខានក្នុងការទទួលបានប្រយោជន៍ ដោយសារមិនបានបំពេញកាតព្វកិច្ចឲ្យល្អ។ ដោយឡែក ប្រហែលជាលោកអ្នកពិបាកក្នុងការធ្វើទំនាក់ទំនងបន្តិច ដូច្នេះសូមបង្វែរគោលដៅទៅរកមិត្តរួមការងារ ពីព្រោះពួកគេអាចជួយលោកអ្នកបាន។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់លោកអ្នកមានដំណើរការល្អណាស់ លោកអ្នកអាសម្រេចរាល់ការងារដែលខ្លួនប៉ងប្រាថា្ន ប៉ុន្តែភាពចម្រើនលូតលាស់នេះទាក់ទងយ៉ាងជិតស្និទ្ធនឹងពាក្យសំដី  និងអាកប្បកិរិយារបស់អ្នក។ សូមកុំនិយាយស្តីច្រើន ឬបង្ហាញអាកប្បកិរិយាឆេវឆាវ ប៉ុន្តែគួររស់នៅដោយស្ងប់ស្ងាត់ ហើយព្យាយាមបំពេញតួនាទីរបស់ខ្លួនឯង ហើយក្នុងនោះដែរ ការយកចិត្តយកថ្លើមអ្នកដទៃ មិនមានភាពចំាបាច់នោះទេ។  ក្នុងពេលនេះកំរិតហិរញ្ញវត្ថុ និងភាពរីកចម្រើនផ្នែកសម្ភារៈមានការកើនឡើងខ្លាំង។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកកំពុងស្ថិតក្នុងភាពរីកចម្រើនខ្លាំង។ ការសម្រេចចិត្តធ្វើការងារនានាក្នុងពេលនេះ នឹងទទួលបានផលល្អ ហើយមានស្ថានភាពហ្នឹងហ្ន៎យូរអង្វែងផងដែរ។ ដោយឡែក​ សម្រាប់ការលក់ចេញ ទិញចូលអចលនទ្រព្យជាការប្រសើរណាស់ ដោយសារភាពចំណេញនឹងកើនឡើងទ្វេរដង។ ទន្ទឹមនឹងនេះ អ្នកអាចបញ្ជៀសភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ហើយធ្វើឲ្យកាន់តែប្រសើវិញ បើទោះជាក្នុងស្ថានភាពយ៉ាប់យឺនយ៉ាងណាក៏ដោយ។   

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះកិច្ចការងាររបស់អ្នកស្ថិតក្នុងគន្លងផ្លូវជាក់លាក់ និងដំណើរការល្អប្រសើរណាស់។ ប៉ុន្តែសូមអ្នកបន្ធូរអារម្មណ៍តានតឹងឲ្យបានជ្រះស្រលះ ហើយអ្វីៗឲ្យស្ថិតក្រោមការគ្រប់គ្រង បើមិនដូច្នេះគឺអាចជះឥទ្ធិពលដល់ការសម្រេចផលដែលអ្នកត្រូវការ។ សូមចងចាំថា លោកអ្នកមិនអាចភ្ជាប់កំហុសជាមួយដំណើរការការងារជានិច្ចនោះទេ ពីព្រោះវានឹងអាចឲ្យអ្នកមានភាពភ័យខ្លាច។ សូមសម្រាកឲ្យបានច្រើន និងថែរក្សាសុខភាពឲ្យបានច្រើនក្នុងពេលនេះ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមផ្អាកការពិភាក្សាយោបល់នានាជាមួយថ្នាក់លើ ឬដៃគូជំនួញធំសិន ពីព្រោះលទ្ធភាពនៃការបង្កើតកំហុសមានកំរិតខ្ពស់។ ផ្ទុយទៅវិញ អ្នកអាចធ្វើកិច្ចការរួមជាមួយមិត្តរួមការងារបានល្អ។ បើទោះជាក្នុងពេលនេះអ្នកហាក់មិនទាន់ទទួលបានឳកាសដើម្បីអនុវត្តគំនិតដែលបានគ្រោងទុកយ៉ាងណាក្តី នៅពេលអនាគតដ៏ខ្លីអ្វីៗនឹងអាចផ្លាស់ប្តូរទៅជាល្អប្រសើរណាស់។ ក្នុងនោះសូមអ្នករក្សាភាពរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន។  

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ ដូច្នេះរាលបញ្ហា និងភាពរឹងស្ទះនានានឹងអាចដោះស្រាយបាន។ ក្រៅពីនេះលោកអ្នកអាចទទួលបានសំណាងផ្នែកសម្ភារៈ និងហិរញ្ញវត្ថុ ឬធានាថានៅចុងបញ្ចប់នៃការងារលោកអ្នកអាចនឹងទទួលបានដំណឹងល្អសម្រាប់ការអភិវឌ្ឍន៍អាជីពផងដែរ។ ដោយឡែកភាពអសកម្មបន្តិកបន្តួចអាចកើតឡើងនៅរវាងពេលព្រឹក ឬការចាញ់បញ្ឆោតគេនឹងកើតឡើង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ដោយត្រូវពិនិត្យស្ថានភាពនៅជុំវិញខ្លួនជានិច្ច។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរដំណើរការទៅដោយល្អប្រសើរ។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបាន គឺជាលទ្ធផលវិជ្ជមានដែលគួរឲ្យកត់សម្គាល់ ដូច្នេះមិនគួរមានកង្វល់ចំពោះករណីណាមួយឡើយ។ អ្នកគួរសម្រេចចិត្តធ្វើការងារដែលខ្លួនពេញចិត្ត ហើយមានបទពិសោធន៍ តែគួរជៀសវាងការងារដែលមិនមែនជារបស់ខ្លួន។ ក្រៅពីនេះ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ឬរំខានដ់អារម្មណ៍របស់អ្នកឡើយ ដូច្នេះមិនចាំបាច់ត្រូវផ្អាក ឬរងចាំឳកាសឡើយ ។ ចំពោះលោកអ្នកធ្វើការរាជការអាចនឹងទទួលបានដំណឹងល្អទាក់ទងនឹងការអភិវឌ្ឍន៍ឳកាសការងារ ឬការតម្លើងឋានៈតួនាទីផងដែរ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញលើសពីការរំពឹងទុក ប៉ុន្តែលោកអ្នកមិនត្រូវមានអាកប្បកិរិយាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ឡើយ។ ក្នុងនោះដែរ សូមមានចិត្តសណ្តោស និងអនុគ្រោះចំពោះមនុស្សនៅជុំវិញខ្លួន។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយាបទរបស់អ្នក។ ការនិយាយស្តីច្រើន ពិសេសមតិរិះគន់ត្រូវតែជៀសឲ្យបាន មិនដូច្នេះលោកអ្នកនឹងប្រទះភាពខាតបង់ ឬបញ្ហាក្នុងការងារ និងបញ្ហាទំនុកចិត្ត។ ចំពោះឳកាសការងារក្នុងពេលនេះមានច្រើន ប៉ុន្តែសូមកុំចាប់យក ប្រសិនបើអ្នកកំពុងតែអនុវត្តការងាររួចហើយ ពីព្រោះលោកអ្នកមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយប្រកបដោយភាពជោគជ័យនោះទេ។ ក្រៅពីនេះដើម្បីធានាភាពរីកចម្រើនឲ្យបានយូរសូមគិតគូរពីការរៀនសូត្រ និងកែលម្អការតុបតែងខ្លួន។

ចំណាំ៖

ឆ្នាំទាំង៣ ម្សាញ់ វក ចរ រាសីឡើងខ្ពស់ត្រដែត។ ក្នុងពេលេនះអាជីពរបស់លោកអ្នកនឹងទទួលបានជោគជ័យ ហើយផលលាភ និងសំណាងជាច្រើនក្នុងការងារ ក៏ដូចជាជីវិតឯកជនក៏នឹងកើតផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner