ហោរាសាស្រ្តប្រចាំថ្ងៃ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកកំពុងដំណើរការយ៉ាងល្អប្រសើរ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូពាណិជ្ជកម្មឡើយ។ សូមពន្យាពេលពិភាក្សាអំពីបញ្ហាសំខាន់ៗ។ សូមអ្នករស់នៅក្នុងស្ថានភាពវិជ្ជមាន និងព្យាយាមបំពេញការងារឲ្យម៉ឺងម៉ាត់ និងប្រាកដប្រជា។ អំណោយផលដ៏ប្រសើរបំផុតក្នុងពេលនេះ គឺលោកអ្នកមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជំលោះ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងារទាំងអស់របស់លោកអ្នកធានាថានឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរណាស់។ លោកអ្នកអាចធ្វើកិច្ចការកនានាតាមក្តីប្រាថ្នា ហើយនឹងមិនជួបផលរំខានឡើយ ដោយសារក្នុងពេលនេះគឺមានអំណោយផលខ្លាំងចំពោះសមត្ថភាពបញ្ហា និងការទូត។ ដោយឡែក សូមកុំធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកំលាំង។ កុំបង្កើតការងារច្រើនពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ លើសពីនោះ សូមរក្សាគម្លាតបន្តិចពីថ្នាក់លើ និងដៃគូជំនួញ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ដូច្នេះរាល់ការវិនិយោគរបស់អ្នកនឹងអាចទូទាត់បានយ៉ាងលឿន។ កំរិតហិរញ្ញវត្ថុក្នុងពេលនេះ មិនមានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីជាមានភាពអសកម្មតិចតួចអាចកើតឡើងក៏ដោយ។ ក្នុងវេលានេះអ្នកមានពេលវេលាច្រើនសម្រាប់អនុវត្តការងារ​ ប៉ុន្តែក៏សូមប្រើប្រាស់វាដោយយកចិត្តទុកដាក់។ ដោយឡែក ការទំនាក់ទំនងអាចជួបនឹងសភាពស្មុគ្រស្មាញបន្តិច ប៉ុន្តែសូមបង្វែរគំនិតរបស់អ្នកយកចិត្តទុកដាក់បន្ថែមចំពោះមិត្តរួមការងារ ហើយត្រូវបញ្ជៀសឲ្យបាននូវសំពាធចំពោះពួកគេ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកក្នុងពេលនេះមានដំណើរការល្អប្រសើរ ហើយអាចរក្សាលំនឹងបានយូរអង្វែងផងដែរ។ លោកអ្នកអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាថ្នាក់លើបានយ៉ាងជោគជ័យ ប៉ុន្តែសូមកុំភ្លេចបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ពីព្រោះទាំងនោះជាចំណុចជោគជ័យ។ ក្នុងនោះការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនអាចធ្វើទៅបាននោះទេ ហើយការប្រមូលទិន្នន័យ​ គឺមានភាពចាំបាច់បំផុត។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបសភាពតានតឹងច្រើន ដែលបណ្តាលឲ្យមានការលំបាកក្នុងការសម្រេចការងារប្រកបដោយផ្លែផ្កាខ្លាំងណាស់។ ប៉ុន្តែភាពស្មុគ្រស្មាញនេះមិនធ្វើឲ្យប៉ះពាល់ដល់លំនឹងអាជីពនោះទេ។ សូមកុំចុះចាញ់ និងកុំអស់សង្ឃឹម អ្នកគួរព្យាយាមធ្វើទំនាក់ទំនងបន្ថែម កែប្រែការតុបតែងខ្លួន និងរៀបចំគម្រោងការងារឡើងវិញ ដោយយោងទៅលើប្រភពពត៌មានជាក់លាក់ដែលអ្នកអាចប្រមូលបាននៅក្នុងថ្ងៃនេះ។ សូមព្យាយាមរបស់នៅជាមួយភាពវិជ្ជមាន រួសរាយរាក់ទាក់ និងបំភ្លេចបញ្ហាស្មុគ្រស្មាញចោលខ្លះទើបប្រសើរ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកកំពុងផ្លាស់ប្តូរទិសដៅទៅរកភាពត្រឹមត្រូវ និងចម្រើនលូតលាស់ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើលោកអ្នកគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ អ្នកគ្រប់គ្រង និងសូម្បីតែជាដៃគូជំនួញក្តី។ ព្យាយាមដកស្រង់បទពិសោធន៍ទាំងនោះ ហើយក៏ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ដើម្បីសម្របទៅតាមស្ថានភាពឲ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ សូមអ្នកពិនិត្យវិធីសាស្រ្តការងារជាថ្មី និងកែប្រែចំណុចខ្លះកាន់តែប្រសើរ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់នៅទ្រឹងបន្តិច គ្មានភាពប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយព្រឹត្តិការណ៍រីករាយជាពិសេសក៏ហាក់មិនទាន់កើតឡើងនៅពេលនេះដែរ។ ក្នុងនោះភាពអវិជ្ជមានតូចតាចមួយចំនួនក៏នឹងអាចកើតឡើងបាន ដូច្នេះសូមត្រៀមខ្លួនជានិច្ច ពិសេសរៀបចំគម្រោងផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារឲ្យបានម៉ត់ចត់។ ផ្ទុយទៅវិញលោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់នៅជុំវិញខ្លួនបានប្រសើរ ហេតុដូច្នេះចូរកុំបាក់ទឹកចិត្តនឹងផលលំបាកក្នុងថ្ងៃនេះ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ សូមកុំខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីច្រើនវាគ្មានប្រយោជន៍អ្វីទេ គួរតែខំប្រឹងអនុវត្តការងារ និងបង្ហាញលទ្ធផលទើបល្អប្រសើរជាង។ ក្នុងនោះដែរ ចូរជ្រើសរើសធ្វើការងារដែលចំបងជាមុន ហើយគួរចាប់ផ្តើមអនុវត្តពីពេលព្រឹក ដូច្នេះនឹងធានាថាអ្នកអាចបញ្ចប់ការងារនោះជាស្ថាពរ។ លើសពីនេះសូមរក្សាចិត្ត និងគេចឲ្យបានពីជម្លោះ ឬមតិរិះគន់នានា។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកប្រព្រឹត្តិទៅយ៉ាងល្អតាមគម្រោងផែនការដែលបានគ្រោងទុក។ ក្នុងនោះដែរ ពត៌មានរីករាយអាចនឹងទទួលបាននៅចុងបញ្ចប់នៃការងារនាពេលល្ងាចនេះ។ ដោយឡែក សូមកុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាលឿនពេក អ្វីៗត្រូវតែគិតគូរឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្ត ដោយសារ មានសញ្ញាណអវិជ្ជមានខ្លះនឹងកើតឡើង ដែលទាក់ទងនឹងការចាញ់បោកបញ្ឆោតគេ ឬការខកចិត្ត។ ផ្ទុយទៅវិញ លោកអ្នកបែរជាទទួលបានភាពរីករាយយ៉ាងខ្លាំងសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចនឹងជួបការលំបាកក្នុងការអនុវត្តការងារឲ្យទទួលបានភាពជោគជ័យតាមក្តីប្រាថ្នាណាស់។ អ្នកប្រហែលជាត្រូវប្រឈមមុខនឹងឧបាយកលរបស់មនុស្សមួយចំនួននៅជុំវិញខ្លួន ពិសេសអាជីវករគួរតែត្រូវប្រយ័ត្នឲ្យបានច្រើនចំពោះដៃគូប្រកួតប្រជែងខាងជំនួញរបស់ខ្លួន។ ហើយប្រសិនជាអាច ការពិភាក្សាកិច្ចការងារធំដុំមិនគួរជ្រើសរើសធ្វើថ្ងៃនេះទេ ពីព្រោះស្ថានភាពហាក់នៅតានតឹងនៅឡើយ។ ដោយឡែក អំណោយផលសម្រាប់ថ្ងៃនេះគឺលទ្ធភាពនៃការដោះស្រាយបញ្ហា។    

ឆ្នាំចរ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារទាក់ទងនឹងគំនិតច្នៃប្រឌិត ឬវិចិត្រសិល្បៈ។ ភាពជោគជ័យ ​និងផលប្រយោជន៍ជាច្រើនអាចកើតឡើងពីស្នាដៃទាំងនោះ។ ក្រៅពីនេះ​ មានបញ្ហាតូចតាចមួយចំនួនអាចនឹងលេចសញ្ញាណនៅរវាងពេលល្ងាច ហេតុដូច្នេះសូមគ្រប់គ្រងស្ថានភាពនោះឲ្យបាន ដើម្បីកុំឲ្យការងារមួយថ្ងៃរបស់អ្នកបរាជ័យ ដោយហេតុការតែបន្តិចនោះបាន។ លើសពីនេះសូមធ្វើការងារតែមួយ ហើយព្យាយាមអនុវត្តការងារនោះដោយពឹងលើសមត្ថភាពរបស់ខ្លួនជាជាងពឹងអ្នកដទៃ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នកនឹងអាចសម្រេចភាពជោគជ័យយ៉ាងធំ។ លោកអ្នកអាចបណ្តាក់ទុន ផ្លាស់ប្តូរស្ថានភាពការងារ ឬធ្វើទំនាក់ទំនងការទូតនានាបានទាំងអស់។ លើសពីនេះសំណាង និងភាពរីករាយអាចនឹងនាំមកដល់ពីចំងាយ ពិសេសទាក់ទងនឹងជីវិតឯកជន។ ផ្ទុយទៅវិញ សូមកុំរស់នៅក្នុងស្ថានភាពដដែលៗ ចូរព្យាយាមធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងដំណើរការការងារប្រចាំថ្ងៃរបស់អ្នក។ ចាប់ផ្តើមចូលរួមសិក្ខាសាលា និងការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពបញ្ញា និងការទំនាក់ទំនងការទូត។

ចំណាំ៖

ឆ្នាំទាំង៣ ឆ្លូវ ខាល កុរ រាសីឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងទទួលបានភាពជោគជ័យ ចម្រើនលូតលាស់ និងការគាំទ្រជួយយកអាសារពីមនុស្សនៅជុំវិញខ្លួន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner