កម្ពុជាមាតុភូមិយើង ១៤ មិថុនា ២០២១

Video https://fb.watch/66wQ_xPA6R/


មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១៤.០៦.២០២១
LD5 សម្ដេចតេជោ ហ៊ុន សែន សម្រេចដឹកនាំបញ្ជាផ្ទាល់លើគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា៕..អានផ្ទាល់
LD ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតសេនាធិការប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕…ឃ្លីប
LD1 គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានគណៈប្រតិបត្តិមួយ ជាយន្តការដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕..ឃ្លីប
LD3 គិតត្រឹមយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់ សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ២លាន៩សែន៣ម៉ឺន៩៥៤៣នាក់ ក្នុងគោលដៅ១០លាននាក់ដែលស្មើនឹង ចំនួន២៩.៤០% ៕..ឃ្លីប
C3 ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការចោទរបស់ស្ថានទូតអាមេរិកថា «កម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត៕..អានផ្ទាល់

C11 ឯកឧត្តម វេង សាខុន ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ បន្តរក្សាភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយ:យកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២”៕…ឃ្លីប…៣នាទី
LD6 កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី១ ចំនួន ៥០ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕..អានផ្ទាល់

ព័ត៌មានអន្តរជាតិពេលព្រឹក
១- មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លានដូសដល់ប្រទេសក្រីក្រនៅលើពិភពលោក តាមរយៈកម្មវិធី COVAX របស់ WHO ៕..អានផ្ទាល់..(បុត្រា+ទីណា)
២- លោក ចូ បៃដិន ធ្វើដំណើរទៅដល់ប្រទេសប៊ែលហ្ស៊ិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ព្រមទាំងអង្គការ NATO និង សហភាពអឺរ៉ុប ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- លោក ចូ បៃដិន បង្ហាញការសាទរដល់លោក Naftali Bennett ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មី ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- ថៃមើលឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ ៕..អានផ្ទាល់..(បុត្រា+ទីណា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner