ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះសូមប្រុងប្រយ័ត្នគ្រប់កាលទេសទាំងអស់ ងហើយកុំធ្វើការសម្រេចចិត្តដោយគ្មានពត៌មានជាក់លាក់ឲ្យសោះ។ លើសពីនេះ កុំចាប់ផ្តើមអាជីវកម្មសំខាន់ៗឡើយ ពីព្រោះកិច្ចប្រឹងប្រែងរបស់អ្នកហាក់គ្មានប្រយោជន៍។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកធ្វើការច្រើនក្នុងពេលតែមួយ នោះស្ថានភាពរឹតតែលំបាក។ ដោយឡែក អំណោយផលសម្រាប់ថ្ងៃនេះ គឺលោកអ្នកមានលទ្ធភាពបំបាត់ជម្លោះ និងបញ្ហាឥតប្រយោជន៍បាន។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកហាក់នៅទ្រឹង ហើយមិនទាន់អាចកំណត់ស្ថានភាពប្រែប្រួលណាមួយឲ្យបានជាក់លាក់នោះទេ ដូច្នេះសូមលោកអ្នកប្រុងប្រយ័ត្នជានិច្ច ដោយត្រូវព្យាយាមបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន និងកុំភ្លេចក្តោបក្តាប់ពត៌មាននានា។ លើសពីនេះ សូមកុំព្យាយាមធ្វើសកម្មភាពភ្លាមៗ ពីព្រោះគំនិតផ្តួចផ្តើមរបស់អ្នកហាក់មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ និងថា្នក់លើនោះទេ។ ក្នុងនោះដែរ សូមគិតគូរឡើងវិញពីវិធីសាស្រ្តអនុវត្តការងារ ប្រសិនបើអ្នកអាចធ្វើបាន នោះស្ថានភាពនឹងអាចប្រែប្រួលល្អប្រសើរវិញ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅជាប្រក្រតី ហើយក្នុងនោះដែរមិនមានបញ្ហាធ្ងន់ធ្ងរណាមួយនឹងមករំខានភាពចម្រើនលូតលាស់របស់អ្នកទេ។ ស្ថានភាពអវិជ្ជមានដែលអាចនឹងកើតឡើងក្នុងពេលនេះហាក់ដូចជាស្រមោលប៉ុណ្ណោះ ពីព្រោះវាជាស្ថានភាពបណ្តោះអាសន្ន អ្វីៗនឹងត្រឡប់ទៅជាល្អប្រសើរក្នុងពេលឆាប់ៗ។ ដោយឡែក ការធ្វើទំនាក់ទំនង និងកិច្ចពិភាក្សាការងារធំដុំ មិនអាចនឹងធ្វើបានទេក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាគម្រោងពិភាក្សានេះទុកសិន។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពការងារទាំងអស់មានដំណើរទៅដោយរលូន។ អ្នកនឹងមិនជួបបញ្ហាណាមួយនោះទេ ក្នុងនោះក៏មានមនុស្សចាំជួយយកអាសារច្រើនណាស់ផងដែរ។ ដោយឡែក ផ្លូវចិត្តរបស់អ្នកអាចប្រទះនឹងស្ថានភាពអវិជ្ជមានពីខាងក្រៅ ដែលធ្វើឲ្យមានការលំបាកក្នុងការអនុវត្តការងារ ប៉ុន្តែសូមចងចាំថាបញ្ហាធំ ឬតូចគឺអាស្រ័យនឹងការឆ្លើយតបរបស់អ្នក។ ប្រការចាំបាច់បំផុតសម្រាប់ថ្ងៃនេះ គឺការពិនិត្យវាយតម្លៃផែនការយុទ្ធសាស្រ្តជាថ្មី។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះរាល់កិច្ចការងារទាំងឡាយ គឺលោកអ្នកអាចនឹងទទួលបានជោគជ័យគ្រប់ការងារដែលបានអនុវត្ត ហើយគម្រោងផែនការក៏នឹងទទួលបានយល់ព្រមឲ្យអនុវត្តផងដែរ។ អ្នកមិនគួរភ័យខ្លាចចំពោះបញ្ហាដែលនឹងអាចកើតឡើងឡើយ ពីព្រោះមិនថាបញ្ហាតូចធំយ៉ាងណាគឺអ្នកអាចដោះស្រាយបានជានិច្ចនៅចុងបញ្ចប់នៃការងារ។ ដោយឡែក សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងការទូត ឬការផ្សព្វផ្សាយពាណិជ្ជកម្មជានិច្ចទើបជាការល្អប្រសើរបំផុត។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពការងារទាំងឡាយក្នុងថ្ងៃនេះមានដំណើរការល្អ ប៉ុន្តែសុំមិនឲ្យងាកចេញឆ្ងាយពីផ្លូវដែលបានគ្រោងទុកនោះទេ បើសូម្បីឥឡូវនេះមិនទាន់មានឳកាសអនុវត្តផែនការងារធំដែលគួរឲ្យកត់សម្គាល់ក៏ដោយ។ ក្នុងពេលអនាគតដ៏ឆាប់នេះ ស្ថានភាពនឹងប្រសើរឡើង។ ក្នុងនោះដែរ សូមព្យាយាមបំពេញការងារនានា ដោយមិនចាំបាច់ត្រូវសុំជំនួយឡើយ ពីព្រោះសញ្ញណនៃទំនាស់កំពុងកើតឡើងក្នុងចំណោមមិត្តរួមការងារ និងថ្នាក់លើ ដូច្នេះភាពទន់ភ្លន់ជាជម្រើសល្អបំផុត។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយអាចសម្រេចផលយ៉ាងល្អប្រសើរ។ ដោយឡែកបញ្ហាតិចតួចអាចនឹងកើតឡើង ក៏ប៉ុន្តែមិនឃើញថាមានផលលំបាកអ្វីធ្ងន់ធ្ងរទែ។ ទោះបីជាយ៉ាងនេះក្តី សូមស្វែងរកឳកាសល្អ ហើយជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ លើសពីនេះ លោកអ្នកត្រូវព្យាយាមឲ្យកាន់តែខ្លាំងជាងមុនក្នុងការធ្វើទំនាក់ទំនង ពីព្រោះអ្នកកំពុងតែឃ្លាតឆ្ងាយពីក្រុមការងារ ហើយបាត់បង់ការជឿទុកចិត្តលើខ្លួនឯងផង។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានសមត្ថភាព​ និងលទ្ធភាពពេញលេញជាអ្នកដឹកនាំក្រុម​ ហើយអាចធ្វើការសម្រេចចិត្តដោយភាពវិជ្ជមានសម្រាប់កិច្ចការងារទាំងអស់។ ក្នុងនោះ ​អ្នកក៏អាចបន្តធ្វើការងារដែលធ្លាប់បានអនុវត្តកន្លងមក ហើយវិធីសាស្រ្តក៏នៅតែអាចធ្វើប្រាស់បានដោយភាពវិជ្ជមានផងដែរ ដូច្នេះគ្មានអ្វីសោះដែលត្រូវព្រួយចិត្តនៅក្នុងថ្ងៃនេះ។ ដោយឡែក សូមសន្សំសំចៃពេលវេលា ហើយគួរជ្រើសរើសការងារអទិភាពអនុវត្តឲ្យមានមុន និងគួរចាប់ផ្តើមតាំងពីពេលព្រឹក។  

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នករក្សាការងារទាំងឡាយឲ្យនៅដដែលសិន ពីព្រោះការផ្លាស់ប្តូរស្ថានភាពការងារមិនជាជម្រើសដ៏ល្អនោះទេ។ អាជីវករអាចនឹងខាតបង់ច្រើន ពីព្រោះតែស្ថានភាពខាងក្រៅដែលប្រែប្រួលខ្លាំង និងដោយឡែកសម្រាប់អ្នកប្រកបការងាររដ្ឋ ឯកជននានាគឺកំពុងប្រទះនឹងឧបស័គ្គ ប្រទាក់ក្រឡាច្រើន។ ចំពោះការធ្វើទំនាក់ទំនងសូមរក្សាឲ្យស្ថិតក្នុងរង្វង់តូចចង្អៀតសិន ហើយធ្វើតែចំពោះមនុស្សដែលលោកអ្នកជឿទុកចិត្តប៉ុណ្ណោះ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់អាជីពនានាធានាថានឹងទទួលបានផលសម្រេច និងភាពជោគជ័យគួរជាទីមោទនក្រៃលែង។ ក្នុងនោះលាភសំណាងអាចនឹងកើតឡើងនៅរវាងពេលព្រឹក ប៉ុន្តែលោកអ្នកគួរកុំមានការភ្ញាក់ផ្អើល សូមបន្តការងារ និងដំណើរជីវិតក្នុងថ្ងៃនេះជាធម្មតា ពីព្រោះភាពផ្អើលនានាក៏នឹងអាចបណ្តាលឲ្យមានការទង្គើសចិត្តពីមនុស្សនៅជុំវិញខ្លួនផងដែរ។ លើសពីនេះសូមចំណាយពេលវេលារៀបចំគម្រោងផែនការសម្រាប់ការងារនៅសប្តាហ៍ក្រោយ អ្វីៗទាំងអស់ទាមទារឲ្យអ្នករៀបចំជាមុន។ ផ្ទុយទៅវិញ សូមរក្សាតុល្យភាពរវាងសុខភាព និងការងារ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកមិនអាចប្រថុយប្រថានធ្វើការងារណាមួយដោយមិនមានជំហរ ឬផែនការនោះទេ។​ ក្នុងនោះដែរ ភាពប្រញាប់ប្រញាលនឹងបង្ករជាកំហុស ព្រមទាំងមិនទទួលបានការកោតសរសើរពីមិត្តរួមការងារ និងថា្នក់លើសោះឡើយ។ លើសពីនេះ អ្នកអាចមានអារម្មណ៍ថាទទួលសំពាធពីចៅហ្វាយនាយ ឬដៃគូពាណិជ្ជកម្ម។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបាត់បង់ជំនឿលើខ្លួនឯង លោកអ្នកអាចកែប្រែស្ថានភាពនេះបានដោយភាពស្ងប់ស្ងៀម និងការស្វែងរកពត៌មានជាក់លាក់។  

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការងារទាំងឡាយណាដែលទាក់ទងនឹងគំនិតច្នៃប្រឌិត នឹងអាចទទួលបានលទ្ធផលយ៉ាងល្អប្រសើរណាស់។ លោកអ្នកអាចនឹងមិនចាំបាច់ត្រូវខំប្រឹងប្រែងខ្លាំងណាស់ណាទេ ក៏អាចទទួលបានការលើកសរសើរ និងការគាំទ្រច្រើនដោយងាយផងដែរ។ ដោយឡែក ការងារជាក្រុមអាចនឹងទទួលបានផលតិចតួចជាងការងារតែម្នាក់ឯង។ ក្នុងនោះការសូមជំនួយអាចនឹងមានការលំបាកបបន្តិច តែវាចាំបាច់ប្រសិនបើអ្នកជួបបញ្ហា។ ដោយឡែក អំណោយផលក្នុងពេលនេះ គឺលោកអ្នកអាចមើលឃើញពីហេតុ ​និងផលដើម្បីអនុវត្តការងារបានល្អ។  

ចំណាំ៖

ឆ្នាំទាំង៣ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែត។ អាជីពការងារ លាភសក្ការៈ និងសេចក្តីសុខនឹងកើតឡើងចំពោះដំណើរជីវិតរបស់អ្នកក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner