ច្បាប់ធម្មជាតិ 🌿

អត្ថបទដោយ៖
AMS OneMinute

🐎-ផឹកទឹកពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសេះមិនផឹកទឹកកខ្វក់ឡេីយ

🐈-រៀបចំដំណេកឱ្យដូចសត្វឆ្មា នោះអ្នកនឹងគេងលក់ស្រួល

🐛-ចូរបរិភោគផ្លែឈេី ដែលដង្កូវចោះ ព្រោះជាផ្លែឈេីធម្មជាតិ

🍄-បេះផ្សិតដែលសត្វល្អិតស៊ី ព្រោះនោះជាផ្សិតដែលគ្មានជាតិពុល

🪴-ដាំដំណាំនៅកន្លែងដែលសត្វកំពីងដូងជីក ដីទីនោះមានជីជាតិ

🐍-សង់ផ្ទះរបស់អ្នកនៅទីដែលធ្លាប់មានពស់រស់នៅ ព្រោះវានឹងធ្វេីឱ្យផ្ទះរបស់អ្នកមានភាពកក់ក្តៅ

🕊-ជីករកប្រភពទឹកនៅកន្លែងដែលបក្សីជ្រកកោនធ្វេីសំបុកលាក់ខ្លួនពីកំដៅថ្ងៃ

🦅-គេងហើយភ្ញាក់ឡើងក្នុងពេលតែមួយជាមួយបក្សី អ្នកនឹងមានថាមពល និងស្មារតីរ៉ឹងប៉ឹង ហេីយមានសុខភាពល្អដូចបក្សីដែរ

🥬-ទទួលទានបន្លែ និងផ្លែឈេីដែលមានពណ៌បៃតងឱ្យបានច្រេីន អ្នកនឹងមានរាងកាយរឹងមាំ និងសុខភាពល្អមាំមួន មិនខុសពីព្រៃឈេីទេ

🐠-ហែលទឹកឱ្យបានញឹកញាប់ អ្នកនឹងរីករាយ ហេីយរាងកាយរស់រវេីកដូចត្រី

⛅️-មើលមេឃឱ្យបានញឹកញាប់នោះអ្នកនឹងធូរស្រាលពីភាពតានតឹង

🤫-រក្សាភាពស្ងាត់ស្ងៀមឱ្យបានច្រេីន និយាយតិច ស្តាប់ច្រេីន អ្នកនឹងមានភាពស្ងប់សុខក្នុងចិត្ត។

បកប្រែដោយ: កវីលាក់ស្នេហ៍ប្រលោមលោក

ads banner