នាយករដ្ឋមន្ត្រីថៃសុំទោស លើបញ្ហាច្រើនក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារ៍ទី ១៥ មិថុនា ២០២១នេះ បានសុំទោសចំពោះប្រជាពលរដ្ឋដែលត្រូវបានគេពន្យាពេលចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយពេលមន្ទីរពេទ្យជាច្រើនបានផ្អាកការចាក់ ក្រោយពេលខ្វះវ៉ាក់សាំង ពោលគឺបន្ទាប់ពីថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស កាលពីសប្តាហ៍មុនមក។
លោកប្រាយុទ្ធថា វ៉ាក់សាំង៧លានដូសហើយ ត្រូវបានបញ្ជូនទៅទូទាំងប្រទេស ហើយចាក់បាន៦.៥លានដូសហើយដែរ។
តែលោកថា លោកកំពុងតាមដានព័ត៌មានពីបញ្ហានេះ ជាមួយនឹងការរកដំណោះស្រាយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ