ខេត្តកោះកុង មានអ្នកឆ្លងថ្មី១៦១នាក់ (Video Inside)
ខេត្តកោះកុង បានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៦១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងខ្ពស់ និងច្រើនជាងពីម្សិលមិញដល់១៤៩នាក់។ កាលពីថ្ងៃទី១៤មិថុនាម្សិលមិញ ខេត្តកោះកុងមានការឆ្លងថ្មីតែ ចំនួន១២នាក់នោះទេ។
យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺទាំងនោះ បានឆ្លងវីរុសកូវីដ១៩ នៅផែស្ងួតនាងកុក និងនៅរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ ខេត្តកោះកុងនៅថ្ងៃនេះ ក៏មានអ្នកជាសះ ស្បើយចំនួន១៨នាក់ផងដែរ។