ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ប្រទេសខ្លួនក្នុងឆ្នាំនេះ

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន​រំពឹងថា ​ការបញ្ជា​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន AstraZeneca Plc​ ចំនួន១៧លាន​ដូ​សផលិតនៅក្នុង​ប្រទេស​ថៃ នឹង​មកដល់​ក្នុងឆ្នាំនេះ​ បន្ទាប់ពី​មាន​​ការពន្យារពេល​ក្នុង​ការដឹកជញ្ជូន ​។​

​​​លោក ចូ​យ ខុន​សិប​សិន ដែលជាប្រធាន​ទីប្រឹក្សា​សហគ្រាស​សហគ្រិន ដែល​ដឹកនាំ​ក្រុមហ៊ុន​ឯកជន​របស់​ហ្វីលីពីន ​ដើម្បី​ទិញ​វ៉ាក់សាំងបានឱ្យដឹងថា វ៉ាក់សាំង AstraZeneca ជិត១,២លាន​ដូសដែល​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​ហ្វីលីពីន នឹង​ដឹក​មកដល់​នៅ​ពាក់កណ្តាល​ខែ​កក្កដា​ខាងមុខ ជា​ជាង​នៅ​ខែមិថុនា​នេះ ​។ ​លោកបន្ថែមថា ​ការពន្យារពេល​នេះ ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មាន​ពេល​ច្រើន ​ដើម្បី​បញ្ចុះបញ្ចូល​និយោជិត​អោយចាក់​វ៉ាក់សាំង ហើយថា ដូ​សនៅ​សេសសល់​ភាគច្រើន​រំពឹងថា ​ដឹក​មក​ដល់​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០២១ នេះ ។​

​ដោយឡែកអ្នកដឹកនាំ​ការទិញ​វ៉ាក់សាំង​របស់​ហ្វីលីពីន លោក កាលី​តូ ហ្គាល់​វេស បាន​និយាយ​នៅក្នុង​ការប្រជុំ​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារសប្តាហ៍នេះថា ប្រទេសហ្វីលីពីន​រំពឹងថា ​វ៉ាក់សាំង AstraZeneca ចំនួន១៧លាន​ដូសដែល​បាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​នានា​ និង​រដ្ឋាភិបាល​ នឹង​ដឹក​មកដល់​នៅ​ត្រីមាស​ទី២ឆ្នាំក្រោយ​ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner