ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី២២នាក់ (Video Inside)
ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួ លេខថយចុះ៩នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លងចំនួន៣១នាក់នោះ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំងនោះ រួមមាន១៤នាក់ជាកម្មករនិងកម្មការិនីរោងចក្រ, ម្នាក់ជាពលរដ្ឋនៅក្រុងបាវិត, ៤នាក់នៅស្រុក ស្វាយជ្រំ, ២នាក់នៅស្រុករំដួល និងមកពីរាជធានីភ្នំពេញម្នាក់។
ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៥មិថុនាឆ្នាំ ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៣១១នាក់, ព្យាបាលជាសះស្បើយចំនួន៨៧១នាក់, និងមាន អ្នកស្លាប់ចំនួន៧នាក់។