ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី២៧នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះគឺជាតួលេខថយចុះចំនួន ៥នាក់ បើធៀបនឹងថ្ងៃម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣២នាក់ ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមនចំនួន ២១នាក់ និង៦នាក់ ដទៃទៀតឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកឆ្លងថ្មីទាំង ២៧នាក់ នៅ ថ្ងៃនេះ ជាពលរដ្ឋនៅក្នុងស្រុកប្រាសាទសំបូរចំនួន ៩នាក់, ស្រុកសណ្តាន់ ៨នាក់, ស្រុកសន្ទុក ៣នាក់, ស្រុក បា្រសាទបាល័ង្គ២នាក់, ស្រុកតាំងគោក ២នាក់, ស្រុកស្ទោង ២នាក់ និងនៅស្រុកបារាយណ ម្នាក់ ។

ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨១នាក់ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន ២៧១ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner