លោក ចូ បៃដិន ព្រមានពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី Delta និង អំពាវនាវអោយប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានជំរុញអោយពលរដ្ឋអាមេរិកទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងបង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ថ្លែងនៅឯសេតវិមាន លោក បៃដិន កំពុងជំរុញឱ្យអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់ពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីស្វែងយល់អំពីបញ្ហានេះ ។ លោកបន្ថែមថា ការស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួន ដែលមនុស្សភាគច្រើននៅទីនោះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រហែល៦៥.១ភាគរយនៃចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូស ហើយល្បឿននេះ បានកើនឡើងតិចជាងមួយភាគរយក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner