ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីអាចសម្រេចផលយ៉ាងប្រសើរបំផុត។ លោកអ្នកអាចផ្លាស់ប្តូរការងារ​ ឬកែប្រែស្ថានភាពអាជីពឲ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនោះ ស្ថានភាពអាក្រក់ទាំងឡាយដែលសេសសល់អាចនឹងកែប្រែបាន។ ដោយឡែកសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងអស់ឲ្យបានរួសរាន់។  ក្រៅពីការងារលោកអ្នកអាចជួបនូវសំណាងដ៏ធំសម្រាប់ស្ថានភាពផ្ទាល់ខ្លួនផងដែរ ដូច្នេះសូមមានភាពរីករាយសម្រាប់ថ្ងៃនេះ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី ចំណែកផលចំណេញល្អប្រសើរអាចនឹងអាចឡើងនៅរវាងពេលព្រឹក ច្រើនជាងពេលរសៀល។ ទន្ទឹមនឹងនោះ អ្នកអាចទទួលបានការងារ ឬការទទួលខុសត្រូវច្រើនជាងថ្ងៃធម្មតា ដូច្នេះសូមព្យាយាមធ្វើឲ្យបានល្អ។ ដោយឡែក ភាពហត់នឿយក៏នឹងកើតឡើងខ្លាំង ដូច្នេះដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព អ្នកគួររកពេលវេលាសម្រាកឲ្យបានត្រឹមត្រូវ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងនាំមកពីមនុស្សដែលនៅជិតបង្កើយ។ ចំពោះមុខរបរអាជីវកម្ម​ ឬកិច្ចការងាររបស់អ្នកនឹងទទួលបានផលលាភជាទីពេញចិត្តណាស់។ ដោយឡែក សូមក្រឡេកមើលឳកាសចរចា ឬពិភាក្សាជាមួយដៃគូការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម ពីព្រោះលោកអ្នកមានឥទ្ធិពលវិជ្ជមានក្នុងការទទួលបានការជឿជាក់យ៉ាងពិសេសពីមនុស្សនៅក្បែរ។ ហើយប្រសិនបើអ្នកមានលទ្ធភាពក្នុងការបង្កើតមុខរបរ ឬដាក់ចេញការងារថ្មី គឺធានាថាទទួលបានជោគជ័យយូរអង្វែរ។ ដោយឡែកផលរំខានក្នុងវេលានេះមិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ច។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ទាំងកិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ជាពិសេសេថ្នាក់លើ។ លោកអ្នកមិនមានបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ ចូរធ្វើអ្វីដែលខ្លួនប្រាថ្នា។ ក្រៅពីនេះ ពាក្យសំដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ ដូច្នេះប្រើឳកាសនេះទាញផលឲ្យបានច្រើន។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងគម្រោងការងារដដែលៗ ពីព្រោះស្ថានភាពនៅជុំវិញខ្លួនរបស់អ្នកអាចនឹងមានការប្រែប្រួលលឿន។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះកើនឡើងក្នុងកំរិតខ្ពស់។ អ្នកអាចធ្វើការបណ្តាក់ទុនរកស៊ី ឬការពិភាក្សាការងារតូចធំប្រកបដោយភាពជោគជ័យ។ ប៉ុន្តែសូមចងចាំថា លាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងអត្តចរិករបស់អ្នក ដូច្នេះគួរបោះបង់ចោលភាពឆេវឆាវ ពិសេសភាពអាត្មានិយម។ ហើយ ប្រសិនបើអ្នកនិយាយស្តីឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ នោះស្ថានភាពនេះពិបាកកែលម្អវិញណាស់។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរក្នុងពេលនេះ ប៉ុន្តែក៏សូមប្រុងប្រយ័ត្នឲ្យមែនទែន ពីព្រោះជំហ៊ានរបស់អ្នកនៅប្រកៀកនឹងស្ថានភានដែលអាចប្រែប្រួលបានយ៉ាងងាយ។ ចូរធ្វើយ៉ាងណាឲ្យប្រាកដថា អ្នកបានគិតគូរច្រើនមុនការនិយាយស្តី ឬធ្វើការសម្រេចចិត្ត។ ដោយឡែក ពេលវេលារបស់អ្នកមានមិនច្រើននោះទេ ដូច្នេះសូមប្រញាប់ប្រញាលធ្វើការងារដែលសំខាន់។ លើសពីនេះ លោកអ្នកអាចមានសញ្ញាណគ្រោះថា្នក់កើតឡើង ដូច្នេះកុំធ្វើដំណើរប្រសិនបើមិនចាំបាច់នោះទេ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចនឹងជួបភាពប្រឡាក់ក្រឡាច្រើន។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបានទេ សូមរងចាំពេលវេលាល្អសិន ហើយប្រសិនបើអាច គួរផ្អាកការសម្រេចចិត្តធំដុំសិន។ ក្នុងនោះអ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សផ្ទុយភេទ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អប្រសើរពន់ពេក។ ដំណឹងល្អ ឬលាភសក្ការៈអាចនឹងកើតឡើងនៅរវាងពេលរសៀល ដូច្នេះថ្ងៃនេះជាវេលាដែលលោកអ្នកទទួលបានភាពរីករាយ និងសុខដុមរមនាណាស់។ ទន្ទឹមនឹងនោះសូមប្រកាន់ចរិកស្លូតបូត សុភាពរាបសារ ឬកុំបញ្ចេញមតិរិះគន់បើទោះបីជាអ្នកគិតថាចំណុចនោះត្រឹមត្រូវក្តី។ អ្វីដែលកាន់តែប្រសើរទៀតនោះ រាសីថ្ងៃនេះធានាបាននូវសុខសុវត្ថិភាពណាស់។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី ពីព្រោះនេះគ្រាន់តែហេតុការបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ សូមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយចំណាយពេលវេលាសម្រាប់ការងារណាមួយឲ្យច្បាស់លាស់។ លើសពីនេះ ភាពស្មុគ្រស្មាញទាំងឡាយ គួរពិភាក្សាយោបល់ជាមួយមនុស្សដែលទុកចិត្តប៉ុណ្ណោះ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រ និងអាណិតស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីគិតគូរពីគម្រោងអនាគត ដោយរួមទាំងជីវិតឯកជនផងដែរ។ ដោយឡែកប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមកុំសម្រេចចិត្តធ្វើម្នាក់ឯង លោកអ្នកអាចពិភាក្សាបាន ហើយគំនិតយោបល់នោះនឹងបានអត្ថប្រយោជន៍ណាស់។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លទ្ធភាពទទួលបានភាពរីកចម្រើនការងារ និងផលចំណេញមានកំរិតខ្ពស់ ហើយឳកាសការងារក៏នឹងកើតឡើងច្រើនដែរ ក៏ប៉ុន្តែសូមព្យាយាមសម្រេចចិត្តដោយការទទួលខុសត្រូវ ពីព្រោះការងារខ្លះដែលមិនសក្តិសមនឹងអ្នក គឺនាំឲ្យបានភាពស្មុគ្រស្មាញច្រើនជាងទិន្នផលល្អ។ ក្នុងនោះ រាល់កិច្ចការនានាតម្រូវឲ្យមានគម្រោង ទើបមិនធ្វើឲ្យអ្នកមានការលំបាក ឬស្ថិតក្នុងស្ថានភាពប្រថុយប្រថាន។​ ដោយលឡែក អ្នកអាចមានលទ្ធភាព និងស្ថានភាពល្អក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សគ្រប់ជាន់ថ្នាក់។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញ ឬផលរំខានពីមជ្ឈដ្ឋានខាងក្រៅ មានកំរិតខ្ពស់។ ដើម្បីកែប្រែស្ថានភាពនេះ សូមជឿទុកចិត្តចំពោះសមត្ថភាពរបស់ខ្លួនឯងឲ្យបានច្រើន និងព្យាយាមធ្វើការដោយទំនួលខុសត្រូវ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញតាមការរំពឹងទុកនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនក៏មិនទាន់អាចទទួលបានការតបស្នង ឬដំណឹងល្អនោះដែរ។ ប៉ុន្តែទោះបីជាស្ថានភាពថ្ងៃនេះមិនអំណោយផលក្តី ចូរព្យាយាមជានិច្ច ពីព្រោះអ្នកមានសមត្ថភាពពេញលេញកែប្រែស្ថានការ។

ចំណាំ

ឆ្នាំទាំង៣ ជូត ខាល មមែ មានរាសីឡើងខ្ពស់ត្រដែត។ ភោគសម្បត្តិ តំណែងការងា ឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះលោកអ្នកក្នុងវេលាយ៉ាងប្រាកដណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner