ឆេះរោងស្នាក់នៅរបស់កម្មករផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យឆាប់ឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋ និងនគរបាលពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមដំថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភព័ព៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលហេតុ កម្មករបានយកសម្ភារះផ្សារដេក មកផ្សារតំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ក៏ស្រាប់តែកំទេចផ្សារដេកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរៈសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន៣គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងហេតុការនេះដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបគ្រប់គ្រងបាន និងឆេះរោងស្នាក់នៅរបស់កម្មករ រួមទាំងឆេះអស់ម៉ូតូ២គ្រឿងផងដែរ តែសំណាងល្អ មិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ចំណែកឯ មូលហេតុបណ្តាលឱ្យឆាបឆេះនេះ នគរបាលជំនាញសន្និដ្ឋានថា ដោយសារជាងផ្សារដែកផ្សារ មិនប្រុងប្រយ័ត្នធ្លាក់កំទេចដេក បង្កជាអណ្ដាតភ្លើងឆាបឆេះឡើង៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner