ហោរាសាស្រ្តប្រចាំថ្ងៃ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃលាភសំណាង ឋានៈការងារ និងប្រាក់កាសកើនឡើងក្នុងកំរិតខ្ពស់បំផុត។ ក្រៅពីនេះអ្នកអាចទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ និងរីករាយពីមនុស្សដែលនៅក្បែរ។ ក្រៅពីនេះអ្នកអាចទទួលបានលំនឹងក្នុងការសម្រេចចិត្ត និងការសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានផ្សេងៗ។ ដោយឡែក សូមធ្វើយ៉ាងណាថែរក្សាចំណុចខ្លាំងនៃវិធិសាស្រ្ត ឬយុទ្ធសាស្រ្តដែលកំពុងអនុវត្ត។ លើសពីនេះ សូមចេះជ្រើសរើសការងារដែលសក្តិសមនឹងអ្នក ហើយការប្រមូលផ្តុំការងារច្រើនមិនចម្រើននោះទេ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសជាច្រើន ដើម្បីទទួលបានអំណោយផលក្នុងអាជីវកម្ម និងរាល់កិច្ចការងារទាំងឡាយ។ ប្រការចំបាច់បំផុតសូមដកខ្លួន ចេញឲ្យឆ្ងាយពីរាល់បញ្ហា ហើយរក្សាការរស់នៅដោយភាពស្ងៀមស្ងាត់ និងអនុគ្រោះឲ្យបានច្រើន។ ទន្ទឹមនឹងនេះ សូមព្យាយាមកែប្រែស្ថានភាពការងារ ដោយធ្វើការទំនាក់ទំនងបន្ថែម ហើយក៏ត្រូវរៀបចំខ្លួនឲ្យមានភាពទាក់ទាញផងដែរ។ ដោយឡែក ក្នុងថ្ងៃនេះអ្នកនឹងទទួលបានអំណោយផលក្នុងការសម្រេចចិត្តប្រកបដោយភាពមោះមុត និងជោគជ័យ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែលាភសំណាងធំដុំមិនទាន់អាចទទួលបានទេក្នុងពេលនេះ ដូច្នេះសូមមានការអត់ធ្មត់ ហើយបន្តការងារទៅទៀត ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលឆាប់ៗ។ ក្នុងនោះបើទោះបីជាការងារខ្លះហាក់មិនទាន់អាចសម្រេចផល ក៏មិនត្រូវបោះបង់ដែរ។ លើសពីនេះ សូមគូសវាសគម្រោងអនុវត្តបន្ថែម ពីព្រោះអ្នកនឹងធានាថាបានទទួលភាពជោគជ័យជាទីមោទន។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពីព្រោះពេលវេលាទាំងអស់ក្នុងថ្ងៃនេះសុទ្ធតែអាចធានាបាននូវភាពរីកចម្រើនជោគជ័យយ៉ាងប្រាកដ។ ក្នុងនោះ កុំមានការព្រួយបារម្ភព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចក្តីប្រាថ្នា។ ប្រការចាំបាច់ សូមបញ្ជៀសទំនាក់ទំនងទាំងឡាយណាដែលមិនប្រាកដប្រជា ការទាក់ទងមនុស្សក្នុងចំនួនតិចប្រសើរជាង។ ក្នុងនោះដែរ សូមប្រយ័ត្នកំហុសជាមួយថ្នាក់លើ ព្រោះភាពប្រញាប់ប្រញាល។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា ប៉ុន្តែក្នុងវេលាព្រឹកអ្វីៗមិនទាន់អាចកំណត់បានច្បាស់នៅឡើយ ដូច្នេះសូមប្រុងប្រយ័ត្នបន្ថែម ពិសេសទាក់ទងនឹងនឹងការចុះហត្ថលេខា ឬការសម្រេចចិត្តធំដុំ។ ដោយឡែក ក្នុងរវាងពេលល្ងាចអ្វីៗនឹងអាចកែប្រែទៅជាប្រសើរឡើងវិញបាន។ ដោយឡែក សូមកុំមានមន្ទិលសង្ស័យចំពោះលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង លោកអ្នកអាចដោះស្រាយ ឬធ្វើឲ្យស្ថានភាពលំបាកទាំងនោះកន្លងទៅបានដោយជោគជ័យ ប្រសិនបើអ្នកព្យាយាមយល់ដឹងពីវា។ ក្រៅពីនេះ ប្រការដែលចាំបាច់បំផុតដែលអ្នកត្រូវអនុវត្ត គឺភាពស្មោះត្រង់។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុនឹងលូតលាស់ណាស់ ដូច្នេះលោកអ្នកដែលប្រកបអាជីវកម្មនឹងអាចទទួលបានផលចំណេញជាទីគាប់ចិត្ត។ ចំពោះអ្នកដែលធ្វើការងាររាជការ ឬឯកជនធានាថានឹងទទួលបានការសរសើរលើកទឹកចិត្ត ពីថ្នាក់លើ ហើយ​ឳកាសអភិវឌ្ឍន៍ការងារក៏កាន់តែប្រសើរ។ ដោយឡែក អ្នកមិនត្រូវវាយតម្លៃ សកម្មភាពណាមួយដោយងាយនោះទេ ហើយការគិតពិចារណាឲ្យបានច្រើនមានសារសំខាន់ណាស់។ ផ្ទុយទៅវិញ សូមរក្សាពេលវេលាព្រោះអ្នកអាចខ្វះខាតពេលអនុវត្តការងារឲ្យបានចប់ចុងចប់ដើម។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យ ចំណែកភោគទ្រព្យកំពុងកើនឡើងក្នុងកំរិតយ៉ងខ្ពស់ណាស់។ ដោយឡែកសូមចងចាំថា ភាពជោគជ័យនេះមានទំនាក់ទំនងនឹងសកម្មភាពជាក្រុមច្រើនជាងការងារតែឯង។ ក្រៅពីនេះប្រសិនបើអ្នកចង់បង្កើតអាជីវកម្មថ្មី ឬការផ្លាស់ប្តូរការងារគឺនឹងទទួលបានការគាំទ្រ ហើយស្ថានភាពថ្មីនេះនឹងផ្តល់ភាពរីករាយផងដែរ។ ផ្ទុយទៅវិញ សូមប្រយ័ត្នចំពោះការវាយតម្លៃ ពីព្រោះស្ថានភាពខាងក្រៅកំពុងផ្លាស់ប្តូរយ៉ាងលឿន ដូច្នេះប្រសិនបើអ្នកមិនម៉ត់ចត់នោះទេ គឺបញ្ហាក៏នឹងអាចរំខានដល់អាជីពរបស់អ្នកបានដែរ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយមានលំនឹងគួរឲ្យកត់សម្គាល់ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលល្អបំផុតសម្រាប់ប្រតិបត្តិគម្រោងការងារ ឬមានមហិច្ឆតាធំពេកនោះទេ ពីព្រោះស្ថានភាពការងារនៅពេលរសៀលហាក់ទទួលឥទ្ធិពលអវិជ្ជមាន ដូច្នេះរក្សាលំនឹងការងារធំដុំឲ្យឆ្ងាយពីភាពផ្លាស់ប្តូរសិន។ ផ្ទុយទៅវិញសម្ពាធផ្លូវចិត្តមានសញ្ញាណអវិជ្ជមានខ្លាំង ដូច្នេះសូមប្រយ័ត្នជំងឺបាក់ទឹកចិត្ត។ អ្នកគួររកពេលវេលាសម្រាក ឬពិភាក្សាជាមួយមនុសជិតស្និទ្ធ កុំបណ្តោយស្ថានភាពឲ្យកាន់តែលំបាក។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា ហើយបញ្ហាក៏មិន ធំដុំនោះទេ ម្យ៉ាងអ្នកអាចដោះស្រាយបានជាធម្មតា។ ដោយឡែក ការពិភាក្សាការងារក្នុងក្រុមហាក់មានភាពតានតឹង ហើយការសរសើរគាំទ្រប្រហែលជាមិនអាចកើតឡើងនោះទេ ដូច្នេះសូមរក្សាលំនឹងស្ថានភាពច្រណែនឈ្នានីសខ្លះឲ្យកាន់តែប្រសើរ។ លើសពីនោះ សូម ព្យាយាមកែប្រែការគិតឲ្យស្ថិតក្នុងកំរិតវិជ្ជមានជានិច្ច។ ដោយឡែក ក្នុងថ្ងៃនេះអ្នកមានអំណោយផលក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាឲ្យបានប្រសើរ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការទទួលបានភាពជោគជ័យគ្រប់ភារកិច្ចដែលកំពុងអនុវត្ត ឬគ្រោងនឹងចាប់ផ្តើមថ្មី។ ប៉ុន្តែលោកអ្នកមិនសូវមានលទ្ធភាពក្នុងការប្រាស្រ័យការទាក់ទងនោះទេ​ ដូច្នេះសូមកែប្រែការតុបតែងខ្លួ និងប្រកាន់ភាពស្មោះត្រង់។ ចំពោះបញ្ហាខ្លះអាចកើតឡើង ពិសេសការយល់ច្រឡំពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែចំណុចនេះនឹងបាត់ទៅវិញដោយពេលវេលា។​

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ និងអាជីវកម្មអាចកើតឡើង ដូច្នេះសូមត្រៀមខ្លួនសម្របខ្លួនទៅតាមស្ថានភាពនេះឲ្យបានល្អ។ ក្នុងនោះការចរចា និងកិច្ចពិភាក្សាមិនគួរសម្រេចធ្វើក្នុងពេលនេះទេ ពីព្រោះភាពយល់ច្រលំអាចកើតឡើង ហើយការជឿទុកចិត្តក៏មិនសូវមានដែរ។ ទន្ទឹមនឹងនេះ អ្នកត្រូវគ្រប់គ្រងការគិត សូមគិតវិជ្ជមានជាដាច់ខាត ​ពីព្រោះមន្ទិលសង្ស័យច្រើនបង្ខាំងអ្នកមិនឲ្យប្រឈមនឹងបញ្ហា ឬមានភាពរុញរាច្រើនក្នុងការសម្រេចចិត្ត។ ក្រៅពីនេះសូមគិតគូរពីតុល្យភាពរវាងសុខភាព និងការងារ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញគួរឲ្យកត់សម្គាល់ និងសម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជនក៏នឹងអាចសម្រេចផលតាមការខិតខំប្រឹងប្រែងផងដែរ។ បញ្ហាសំខាន់ក្នុងពេលនេះ គឺជាជម្លោះ ឬភាពយល់ច្រលំសោះអង្គើយពីមនុស្សនៅក្នុងក្រុមការងារ ដូច្នេះសូមរក្សាចិត្តជានិច្ច។ ប៉ុន្តែលោកអ្នកមិនចាំបាច់ត្រូវផ្តោតខ្លាំងពេកទេ រក្សាភាពស្ងាត់ ហើយបណ្តោយពេលនោះឲ្យកន្លងទៅដោយឯកឯង ហើយបែរមកយកចិត្តទុកដាក់រាល់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួននោះជាការប្រសើរបំផុត។

ចំណាំ៖​

ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងធានាថាបានទទួលភាពជោគជ័យខ្លាំង លាភសំណាង និងទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner