ថៃស្លាប់ថ្មី៣៥នាក់ ឆ្លងថ្មីជាង៤ពាន់នាក់បន្ថែមទៀត
ប្រទេសថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,០៥៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២១ករណីប៉ុណ្ណោះ ជាករណីនាំចូល។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២៥,៣៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៦៩៣នាក់ និងអ្នកជាសះស្បើយ ១៨៧,៨៣៦នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ