ប្អូនស្រីគីម ជុងអ៊ុនថា អាមេរិកយល់ខុសហើយដែលថាកូរ៉េខាងជើងចង់ចរចាវិញនោះ
ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅថ្ងៃទី២២ មិថុនា ២០២១បាននិយាយចំអកលើ ក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក ដែលចង់បើកកិច្ចចរចាគ្នាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង។
អ្នកស្រី គីម យ៉ូចុង បាននិយាយថា សហរដ្ឋអាមេរិកហាក់យល់ខុសស្រឡះអំពី សញ្ញាដែលបង្ហាញដោយទីក្រុងព្យុងយ៉ាង ហើយវានឹងនាំទីក្រុងវ៉ាស៉ីនតោនទៅរកការខកបំណងធំមួយ។
ថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា លោកមើលឃើញសញ្ញាគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងការលើកឡើងនាពេលថ្មីៗនេះ របស់លោក គីម ជុងអ៊ុន ដែលជំរុញឲ្យកូរ៉េខាងជើងត្រៀមលក្ខណៈសម្រាប់ការទូតផង និងការប្រឈមមុខគ្នាផង ជាមួយសហរដ្ឋអាមេរិក៕