ហោរាសាស្រ្តប្រចាំថ្ងៃ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងការអភិវឌ្ឍន៍មុខរបរ ឬការតម្លើងប្រាក់ខែ។ ចំពោះការបណ្តាក់ទុនហាក់ស្ថិតក្នុងលោកអ្នកទទួលបានភាពស្មោះត្រង់ពីដៃគូរជំនួញ ដូច្នេះភាពងាយស្រួល​ ក៏ដូចជាភាពចំណេញធានាថានឹងកើនឡើង។ ដោយឡែក សូមប្រុងប្រយ័ត្នរក្សាស្ថេរភាពហិរញ្ញវត្ថុបន្ថែម ក្នុងកនោះគួរកុំឲ្យគេខ្ចីបុល។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនៅក្នុងថ្ងៃនេះស្ថិតក្នុងស្ថានភាពហ្នឹងហ្ន៎។ ការបណ្តាក់ទុន និងបង្កើតមុខរបរថ្មីអាចធ្វើទៅបាន តែសូមប្រាកដថាអ្នកមានផែនការច្បាស់លាស់ បើមិនដូច្នោះទេបញ្ហាក៏អាចកើតឡើងកណ្តាលទីផងដែរ​។ ដោយឡែក លោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុកាន់តែប្រសើរ ប្រសិនបើអ្នកផ្តោតការយកចិត្តទុកដាក់នឹងកំរិតប្រែប្រួលក្នុងការិយាល័យ ក៏ដូចជាទីផ្សារ។ ប្រការសំខាន់សម្រាប់ពេលនេះ គឺសូមធ្វើការងារដែលជាជំនាញរបស់អ្នក។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចុះហត្ថលេខា ពីព្រោះបញ្ហា និងភាពខាតបង់កំពុងមានកំរិតខ្ពស់។ ទន្ទឹមនឹងនោះ បញ្ហាធំ បំផុតរបស់អ្នកក្នុងថ្ងៃនេះ គឺការបាត់បង់លំនឹងក្នុងចិត្ត ពីព្រោះតែការទទួលយកឥទ្ធិពលខាងក្រៅ។ ចំពោះអ្នកធ្វើការរដ្ឋឯកជន អាចនឹងប្រទះភាពយល់ច្រឡំធំពីថា្នក់លើ ដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី ហើយព្យាយាមកែប្រែស្ថានការណ៍ឲ្យបានប្រញាប់។ បើទោះបីជាស្ថានភាពថ្ងៃនេះហាក់លំបាកបន្តិច លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងយកអាសារ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខយ៉ាងខ្លាំង។ នៅរវាងពេលរសៀល អ្នកអាចទទួលបានដំណឹងដែលកំពុងរងចាំ។ ដោយឡែក អ្នកត្រូវយកចិត្តទុកដាក់ទៅលើវិធីសាស្រ្តអនុវត្តការងារ ដោយរួមទាំងការធ្វើការចរចាជាមួយក្រុមការងារផងដែរ។ ចំពោះ ផលរំខានអាចនឹងកើតឡើងច្រើនគួរសម ដូច្នេះសូមប្រយ័ត្នជម្លោះធំ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរកន្លែងការងារ គឺមិនគួរមានការស្ទាក់ស្ទើរទេ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត លោកអ្នកមានលទ្ធភាពពេញលេញក្នុងការប្រកបការងារឲ្យបានជោគជ័យ។ ក្នុងនោះដែរអ្នកនឹងទទួលបានសំណាងនៅរវាងពេលរសៀល ដែលសំណាងនោះនឹងនាំមកពីមនុស្សនៅឆ្ងាយ។ ដោយឡែក ចំពោះកិច្ចការទាំងឡាយណាដែលស្ថិតក្នុងគម្រោងសហការ សូមយកចិត្តទុកដាក់ជាមួយពត៌មាន ហើយមានជំនឿចិត្តខ្ពស់ជាមួយមនុស្សរួមក្រុម។ សូមចងចាំថា មន្ទិលសង្ស័យជ្រុលពេកអាចនឹងរំខានដំណើរជោគជ័យ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរល្អ។ ចំពោះលោកអ្នកដែលធ្វើជំនួញអាចនឹងទទួលបានស្ថេរភាព និងផលចំណេញគួរឲ្យកត់សម្គាល់។ ក្នុងនោះ ផលចំណេញអាចទាក់ទងនឹងយុទ្ធសាស្រ្តទីផ្សារ ពិសេសការផ្សព្វផ្សាយ។ លោកអ្នកអាចប្រទះបញ្ហា ឬភាពស្មុគ្រស្មាញខ្លះ ដូច្នេះសូមដោះស្រាយដោយសន្តិវិធី ហើយក៏មិនគួរភ័យខ្លាចដែរ ពីព្រោះគ្មានអ្វីថាដោះស្រាយមិនបាននោះទេ។ ក្នុងថ្ងៃនេះ ស្ថានភាពការងារខ្លះអាចនឹងត្រូវកែប្រែ ប៉ុន្តែសូមរក្សាគម្រោងជានិច្ច។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  រាល់កិច្ចការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានតាមក្តីប៉ងប្រាថ្នាឡើយ។ លោកអ្នកកំពុងស្ថិតក្នុងសា្ថនភាពដែលមិនទាន់ប្រាកដ ប៉ុន្តែទាំងនេះមិនមែនមានន័យថាសុទ្ធតែជាស្ថានការណ៍ពិបាកទាំងអស់ទេ។ អ្វីដែលអ្នកចាំបាច់ធ្វើ គឺប្រុងប្រៀបឆ្លើយតប ឬទបទល់នឹងការប្រែប្រួល។ ផ្ទុយទៅវិញ លោកអ្នកមានមនុស្សអាណិតស្រលាញ់សណ្តោសប្រណី ដែលជាចំណុចល្អដើម្បីឲ្យអ្នកមានលំនឹងផ្លូវចិត្តចំពោះការខំប្រឹងប្រែង និងជឿជាក់លើខ្លួនឯង។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះ លោកអ្នកមិនទាន់អាចសម្រេចការងារតាមក្តីប្រាថ្នាទេ ប៉ុន្តែសូមបន្តការងារ និងគម្រោងដែលអ្នកកំពុងមានក្នុងពេលនេះ។ អ្នកគួរយកចិត្តទុកដាក់លើភាពប្រែប្រួល ប៉ុន្តែមិនគួរកែប្រែគម្រោងរបស់អ្នកទាំងស្រុងក្នុងពេលនេះទេ ពីព្រោះលោកអ្នកនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់នៅឡើង។ ក្រៅពីនេះសូមលោកអ្នកសំលឹងមើលឳកាសនៅជុំវិញខ្លួន ពីព្រោះអ្នកអាចមានលទ្ធភាពទទួលបានសំណាងដោយស្មានមិនដល់ទៅវិញ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ។ ថ្ងៃនេះការសម្រេចចិត្តរបស់អ្នកមានភាពច្បាស់លាស់ហើយយោងលើហេតុផលបានល្អ ដូច្នេះអ្នកអាចទទួលបានទិន្នផលវិជ្ជមានតាមការប៉ងប្រាថា្ន។ ទន្ទឹមនឹងនោះកុំបន្ធូរបន្ថយការខំប្រឹងប្រែង ​ ពីព្រោះរាសីថ្ងៃនេះធានាថានឹងនាំភាពចម្រើន ព្រមទាំងសេចក្តីសុខផងដែរ។ ដោយឡែក ប្រសិនបើអ្នកចង់ប្រកបរបរថ្មី ផ្លាស់ប្តូរកន្លែងការងារ សូមសម្រេចចិត្តធ្វើចុះ អ្វីៗនឹងបានសម្រេចទាំងអស់។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អ្នកអាចទទួលបានផលសម្រេចរាល់កិច្ចការងារទាំងឡាយ។ ប៉ុន្តែប្រការចាំបាច់ សូមចាប់ផ្តើមការងាររបស់អ្នកឲ្យបានរួសរាន់ ឲ្យមុនដៃគូរបស់អ្នក។ អ្នកគួរសំឡឹងមើលស្ថានការណ៍ ពីព្រោះកំរិតនៃភាពប្រែប្រួលមានច្រើន ដែលអាចឲ្យអ្នកពិបាកក្នុងការបត់បែន។ ចំពោះលោកអ្នកប្រកបការងាររដ្ឋឯកជន ប្រការចាំបាច់ក្នុងពេលនេះ គឺរក្សាគម្លាតពីការពិភាក្សាការងារដែលទាមទារការសម្រេចចិត្តភ្លាមៗ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងទទួលបានការសរសើរគាំទ្រណាស់។

ឆ្នាំចរ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសទាក់ទងនឹងការងារដែលអ្នកកំពុងតែអនុវត្ត។ ទន្ទឹមនឹងនោះ មតិយោបល់ ព្រមទាំងការសម្រេចចិត្តរបស់អ្នកមានការគោរពកោតសរសើរច្រើន ដែលធ្វើឲ្យអ្នកមានភាពងាយស្រួលសម្របទៅនឹងភាពប្រែប្រួលនានា។ កាន់តែពិសេស អ្នកលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការដោះស្រាយបញ្ហានានា ដែលបានកើតតាំងពីមុន ក៏ដូចជាពេលនេះក្តី។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំនោះទេ។​ ​ក្នុងនោះការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរ ដោយសារអ្នកគ្មានពេលវេលាគ្រប់គ្រាន់នោះទេ។ ក្នុងករណីនេះអ្នកអាចបណ្តាលឲ្យធ្លាក់ខ្លួនទៅក្នុងភាពស្មុគ្រស្មាញ និងលទ្ធភាពពិបាកក្នុងការរកផលចំនេញពីក្នុងការងារនោះទៅវិញ។ ក្រៅពីនេះជម្លោះ ឬភាពយល់ច្រលំរវាងមនុស្សនៅក្នុងគ្រួសារអាចកើតឡើង ហើយបើមិនរក្សាចិត្ត គឺអ្នកអាចធ្វើឲ្យប៉ះពាល់ការងារបាន។

ចំណាំៈ

ឆ្នាំ៥ ជូត រោង វក រកា​ ចរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង មុខតំណែងការងារ ធានានឹងអាចកើតឡើងក្នុងពេលនេះយ៉ាងពិតប្រាកដណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner