ហោរាសាស្រ្តប្រចាំថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញច្រើនជាងប្រក្រតី ដោយសារឥទ្ធិពលខាងក្រៅ ដូច្នេះសូមបោះបង់ហេតុការណ៍អវិជ្ជមានចោល ដើម្បីកុំឲ្យអារម្មណ៍អ្នកតានតឹងពេក។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយរកមធ្យោបាយតាមរយៈការពិគ្រោះពិភាក្សា។ លើសពីនេះសូមកុំបារម្ភខ្លាំងពេក សាស្ថានភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្មអាចកែប្រែដោយគ្រាន់តែអ្នកត្រូវប្រើកម្លាំងច្រើនបន្តិចប៉ុណ្ណោះ។ 

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំកំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើន លោកអ្នកនឹងធានាថាទទួលបានភាពជោគជ័យយ៉ាងប្រសើរក្នុងពេលខាងមុខនេះ អាស្រ័យដូចនេះសូមព្យាយាមគ្រប់គ្រងសំដី និងអាកប្បកិរិយាឲ្យល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់គោលដៅសម្រាប់អនាគតក្នុងពេលនេះ។ លើសពីនេះ សូមកុំព្រួយចំពោះភាពអវិជ្ជមានច្រើនពេក អ្វីក៏លោកអ្នកអាចដោះស្រាយបានដែរ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបរនានា មានលំនឹងណាស់ក្នុងពេលនេះ ហើយក៏ទទួលបានភាពរីកយកចិត្តទុកដាក់ច្រើនផងដែរ។ លើសពីនេះ អ្នកនូវភាពរស់រវើក ភាពក្លាហាន និងការសម្រេចចិត្តដោយមុតមាំ ប្រកបដោយភាពវិជ្ជមាន។ ហេតុនេះអ្នកអាចដឹកនាំក្រុម ឬសម្រេចបានលទ្ធផលដ៏គាប់ប្រសើរតាមបំណងបាន។ ប្រការគួរជៀសវាង គឺសូមកុំបង្ហាញអារម្មណ៍ខឹង និងសំដីគ្រោតគ្រាធ ពីព្រោះវានឹងអាចកាត់លាភក្នុងពេលនេះ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបរបររកស៊ីជួញដូរនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ហើយភាពរីកចម្រើននេះអាចរក្សាស្ថេរភាពបានយូរ។ ​ សម្រាប់អ្នកប្រកបការងាររដ្ឋ និងឯកជនគឺអាចទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីថ្នាក់លើ ពិសេសមនុស្សក្នុងក្រុមការងារជាមួយគ្នា។ ផ្ទុយទៅវិញបញ្ហាខ្លះអាចនឹងកើតឡើងពីមនុស្សនៅក្បែរផងដែរ ប៉ុន្តែរាសីថ្ងៃនេះអាចជួយអ្នកឲ្យយល់ដឹងពីហេតុផលយ៉ាងច្បាស់លាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លទ្ធផលការងារ ដែលអ្នកបានធ្វើ ឬរំពឹងទុកអាចនឹងសម្រេចទៅបានដោយគាប់ប្រសើរ។ អ្នកអាចបង្កើតមុខរបរថ្មី ផ្លាស់ប្តូរការងារ ឬធ្វើពិធីនានា បានដោយភាពរីកចម្រើន ព្រមទាំងកើតមង្គលផងដែរ។ ដោយឡែក សញ្ញាណនៃកំហុសឆ្ងងអាចកើតឡើង ដូច្នេះការប្រុងប្រយ័ត្ន ការងារគ្រប់បែបយ៉ាងត្រូវតែមានភាពច្បាស់លាស់ ណាស់ទើបបាន។ ដោយឡែក លោកអ្នកអាចនឹងទទួលដំណឹងអំពីទាក់ទងនឹងសេចក្តីផ្ទាល់ខ្លួនយ៉ាងពិសេសផងដែរ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររកស៊ីជួញដូរ មិនទាន់ទទួលបានផលតាមបំណងប្រាថ្នាទេនៅថ្ងៃនេះ។ ក្នុងនោះមន្ទិលសង្ស័យច្រើនកំពុងរំខានអារម្មណ៍របស់អ្នក បណ្តាលឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯង ហើយជ្រើសរើសការជឿទុកចិត្តអ្នកដទៃជំនួសវិញ។ ក្នុងករណីនេះ អ្នកគួរកែប្រែឲ្យបានរួសរាន់ ដើម្បីកុំឲ្យអ្វីៗធ្លាក់ក្នុងសភាពយ៉ាប់យឺនជាងនេះ។ ដោយឡែក ប្រសិនបើអ្នកទទួលបានគម្រោងធ្វើដំណើរសម្រាប់គោលបំណងអាជីវកម្ម សូមទទួលយកចុះការងារនោះប្រសើរណាស់។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកកើនឡើង។​ ក្នុងនោះអ្នកក៏ទទួលបានការយកចិត្តទុកដាក់ពីមនុស្សដែលតែងតែប្រឆាំងនឹងអ្នកទៅវិញ ដូច្នេះវាជាឳកាសល្អសម្រាប់អ្នកដោះស្រាយបញ្ហាកន្លងមកឪ្យបានជ្រះស្រឡះ។ ចំពោះរាល់អាជីពនានារីកចម្រើន ហើយក៏គ្មានហេតុផលណាមួយអាចនឹងមកបង្អាក់ការងារនោះបានទេ។ ថ្ងៃនេះចំពោះលោកអ្នកមានរៀបចំកម្មវិធីមង្គល ឬការឡើងផ្ទះសំប៉ែង នោះនឹងកើតលាភណាស់។  

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងចំពោះកិច្ចការងារ ​និងរបរអាជីវកម្មយ៉ាងល្អប្រសើរពីមនុស្សនៅក្នុងរង្វង់ការងារ ដូច្នេះគ្មាន អស្ថេរភាព ឬហេតុការណ៍អវិជ្ជមានទេ។ ក្រៅពីនេះ សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារដែលអ្នកកំពុងអនុវត្ត ពីព្រោះភាពជោគជ័យក្នុងថ្ងៃនេះកំណត់ថាបានគាប់ប្រសើរណាស់។ អ្វីដែលគួរប្រយ័ត្នបំផុតក្នុងពេលនេះ គឺមនុស្សផ្ទុយភេទ សំដីទន់ភ្លន់។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុរាសីរាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជំនួញជួញដូរនានាស្ថិតក្នុងភាពល្អប្រសើរ ចំណែកលាភសំណាងធំដុំមិនទាន់អាចអាចកំណត់បាននោះទេ។ លោកអ្នកអាចធ្វើការសម្រេចចត្តតាមចិត្តប៉ងប្រាថា្ន រួមទាំងការផ្លាស់ប្តូរស្ថានភាពការងារផង ពីព្រោះគ្មានសញ្ញាណនៃបញ្ហានោះទេ។ ដោយឡែក ចូរចាកចេញទៅក្រៅពីស្ថានភាពដែលអ្នកកំពុងស្ថិតនៅ ហើយចាប់យកឳកាសនានាដែលនឹងកើតឡើងចំពោះលោកអ្នក។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរមានភាពរីកចម្រើនលូតលាស់ណាស់ ព្រមទាំងទទួលបានភាពជឿទុកចិត្ត និងទំនុកបម្រុងជាច្រើន។ ថ្ងៃនេះភាពស្មោះត្រង់មានឥទ្ធិពលទៅលើភាពរីកចម្រើន ដូច្នេះសូមប្រកាន់ភាពស្មោះត្រង់ជានិច្ច។ ក្រៅពីនេះ លោកអ្នកគ្មានហេតុផលណាមួយត្រូវបារម្ភ រហូតមិនហ៊ានឈានជើងចេញនោះទេ។ សូមបញ្ឈប់ការគិតរឿងពីបញ្ហាដែលកន្លងមក ប៉ុន្តែគួរចំណាយពេលសម្រាប់ភាពរីកចម្រើនក្នុងថ្ងៃនេះ និងសម្រាប់ទៅអនាគត។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីជួញដួរមានសភាពស្មុគ្រស្មាញណាស់ក្នុងពេលនេះ។ សម្រាប់លោកអ្នកធ្វើអាជីវកម្ម គឺអាចនឹងជួបការខាតបង់ ដូច្នេះវិធីសាស្រ្តរបស់អ្នកសំខាន់ណាស់ក្នុងពេលនេះ។ ប៉ុន្តែរាសីថ្ងៃនេះហាមផ្តាច់ការសម្រេចចិត្តរហ័សពេក ពីព្រោះកំហុសអាចកើតឡើងងាយណាស់។ លើសពីនេះ គួរកុំសំដែងភាពមិនពេញចិត្ត ឬខឹងក្រោធ បើទោះជាអ្នកមានហេតុផងក៏ដោយ។ គួរចងចាំថា វិធីកែប្រែស្ថានការណ៍ក្នុងពេលនេះ គឺការសង្កេត និងប្រមូលទិន្នន័យ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចអាចធ្វើអ្វីតាមបំណងប្រាថ្នាបានគ្រប់យ៉ាង ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរភ័យខ្លាចក្នុងដំណើរអនុវត្តការងារដែលអ្នកមានក្នុងដៃ ឬការប៉ងប្រាថ្នាឡើយ។ ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សងាយៗពេក ភាពផ្អែមអាចជាការបញ្ឆោតអារម្មណ៍របស់អ្នក ដោយឡែកក៏មិនមានន័យថាអ្នកត្រូវសង្ស័យនឹងស្មានភាពជុំវិញពេកនោះទេ។ ប្រការចាំបាច់ក្នុងពេលនេះ សូមរក្សាតុល្យភាពរវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន។​

ចំណាំៈ ឆ្នាំ៤ ខាល ថោះ មមី​ កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងអាជីវកម្ម លទ្ធភាពដោះស្រាយបញ្ហា និងភាពរីករាយក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner