រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្សារឯកជនមានសណ្តាប់ធ្នាប់ (Video Inside)
ផ្សារឯកជនដែលមានសណ្តាប់ធ្នាប់, របៀបរៀបរយនិងអនាម័យ-បរិស្ថាន នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុ ញ្ញាតឲ្យបើកដំណើរការជាធម្មតាឡើងវិញហើយចាប់ពីថ្ងៃទី២៥មិថុនា។
សេចក្តីសម្រេចបើកផ្សារឯកជនដែល មានសណ្តាប់ធ្នាប់រៀបរយនេះ បានធ្វើតាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី២៤មិថុនានេះ ។ សេចក្តីសម្រេចដដែលបានបញ្ជាក់ថា ផ្សារមិនរៀបរយ នឹងមិនត្រូវអនុញ្ញាតអោយបើកដំណើរការឡើយ ដើម្បីការបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩ ក្នុងសហគមន៍។
សេចក្តីសម្រេចបានប្រាប់ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជនទំាងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល អោយបានម៉ឹង ម៉ាត់បំផុតនិងការព្រមានផាកពិន័យអន្តរការណ៍ទឹកប្រាក់ចន្លោះពី ២០ម៉ឺនរៀល ដល់១លានរៀលបើសិនជាមិន បានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។
ផ្សាររដ្ឋ, ផ្សារឯកជន, ផ្សារមិនរៀបរយ ត្រូវបានបិទផ្អាកដំណើរការបណ្តោះអាសន្ន ចាប់តំាងពីខែមេសានោះមក គ្រាដែលការផ្ទុះការឆ្លងរាលដាលជម្ងឺកូវីដ បានស្ថិតក្នុងការព្រួយបារម្ភ។ ផ្សាររដ្ឋទំាង២៥ទូទំាងរាជធានី ទើបតែពាក់កណ្តាលខែមិថុនាកន្លងមកនេះទេ ដែលត្រូវបានបើកអោយដំណើរការសាឡើងវិញ និងពេលនេះ អាជ្ញាធររាជធានី ក៏បាន សម្រេចបើកអោយដំនើរ ការផ្សារឯកជនឡើងវិញទៀតផងដែរ៕