ចាប់ជនសង្ស័យគ្រឿងញៀន ១៦នាក់ថ្ងៃ២៤ មិថុនា (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន១៦នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១៦នាក់មានមុខសញ្ញាជួញដូរគ្រឿង ញៀនចំនួន១៥នាក់ និងអ្នកប្រើប្រាស់០១នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៤មិថុនា នេះ  រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ៦៩៩ក្រាម និង៥កញ្ចប់តូច ។

ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner